ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រសួងមហាផ្ទៃ បើកកិច្ចប្រជុំពិគ្រោះយោបល់ជាមួយគណបក្សនយោបាយ

56

ភ្នំពេញ៖ ក្រសួងមហាផ្ទៃ បើកកិច្ចប្រជុំពិគ្រោះយោបល់ជាមួយគណបក្សនយោបាយ ដើម្បីផ្សព្វផ្សាយ អំពីខ្លឹមសារច្បាប់ ស្តីពីគណបក្សនយោបាយ ពិនិត្យឡើងវិញនូវស្ថានភាព នៃការអនុវត្តច្បាប់ស្តីពីគណបក្សនយោបាយ កំណត់នូវបញ្ហាប្រឈមនានា ដែលបានជួបប្រទះនាពេលកន្លងមក។

ក្រសួងមហាផ្ទៃ បានផ្សព្វផ្សាយថា នៅរសៀលថ្ងៃពុធ ទី២១ ខែសីហា ឆ្នាំ២០១៩ ក្រសួងមហាផ្ទៃ បានបើកកិច្ចប្រជុំពិគ្រោះយោបល់​ជាមួយ​គណបក្សនយោបាយ ក្រោមអធិបតីភាព លោក ប៊ុន ហុន រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ ដើម្បីផ្សព្វផ្សាយ​អំពីខ្លឹមសារច្បាប់ស្តីពីគណបក្សនយោបាយ ពិនិត្យឡើងវិញនូវស្ថានភាព​នៃការអនុវត្តច្បាប់ស្តីពីគណបក្ស​នយោបាយ កំណត់នូវបញ្ហាប្រឈមនានាដែលបានជួបប្រទះនាពេលកន្លងមក និងស្វែងរកដំណោះស្រាយនានា​ប្រកបដោយគណនេយ្យភាព តម្លាភាព និងអព្យាក្រឹត្យភាព ដល់តំណាងគណបក្សនយោបាយ​ដែលបានចុះ​បញ្ជីនៅ​ក្រសួងមហាផ្ទៃ ដោយមានចូលរួមពីតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងធនាគារជាតិនៃ​កម្ពុជា តំណាងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងតំណាងគណបក្សនយោបាយ។

កិច្ចប្រជុំនេះ ស្វែងរកដំណោះស្រាយនានា ប្រកបដោយគណនេយ្យភាព តម្លាភាព និងអព្យាក្រឹត្យភាព ដល់តំណាងគណបក្សនយោបាយ ដែលបានចុះ បញ្ជីនៅ ក្រសួងមហាផ្ទៃ៕

អត្ថបទដែលជាប់ទាក់ទង