ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សួនច្បារនៅខាងលិចស្ពានជ្រោយចង្វារ នឹងក្លាយជាសួនឧទ្យានមួយពោពេញទៅដោយដើមឈើប្រណិតៗរាប់រយដើម អមសងខាក្បាលស្ពាន

139
ភ្នំពេញ៖ សួនច្បារនៅខាងលិចស្ពានជ្រោយចង្វារ សង្កាត់ស្រះចក ខណ្ឌដូនពេញ នឹងក្លាយជាសួនឧទ្យាន
មួយដែលពោរពេញទៅដោយដើមឈើប្រណិតៗរាប់រយដើម អមសងខាក្បាលស្ពាន ដោយនៅពេលដ៏ខ្លីខាងមុខនេះអ្វីដែលជាការគ្រោងទុក រដ្ឋបាលរាជធានីភ្នំពេញនឹងធ្វើពិធីដាំដើមឈើនៅទីនេះតែម្តង ក្រោមវត្តមាន លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។
   នេះបើតាមការបញ្ជាក់របស់លោកសំ សាមុត ប្រធានអង្គភាពសួនច្បារនិងរុក្ខជាតិនៃមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃ០៤ តុលា ២០១៩ ខណៈដែលលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ចុះពិនិត្យមើលការដាំដើមឈើប្រណិតៗនៅលើសួនច្បារខាងលើនេះតែម្តង។
   លោកសំ សាមុត បានបញ្ជាក់បន្ថែមថា អ្វីដែលជាការណែនាំរបស់លោកឃួង ស្រេង ខណៈចុះពិនិត្យមើលការដាំដើមនេះជាក់ស្តែង គឺលោកអភិបាលរាជធានីភ្នំពេញបានជម្រុញអោយអង្គភាពសួនច្បារនិងរុក្ខជាតិនៃមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ ដាំដើមឈើប្រណិតៗនៅលើសួននេះអោយបានច្រើនក្លាយជាសួនឧទ្យានមួយនៅក្នុងក្រុងភ្នំពេញ ហើយដើមឈើដែលត្រូវដាំ មានប្រភេទឈើធ្នង់ គគី ក្រញ៉ូង ដែលមានចំនួនចាប់ពី២៥០ទៅ៣០០ដើម ។
   ជាមួយនឹងការណែនាំពីលោកអភិបាលនេះដែរ អ្វីដែលជាការគ្រោងទុក រដ្ឋបាលរាជធានីភ្នំពេញក៏នឹងធ្វើពិធីដាំដើមឈើនៅទីនេះតែម្តង ក្រោមវត្តមាន លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដើម្បីអោយរាជធានីភ្នំពេញជាទីក្រុងដែលមានពណ៌ បៃតង និងមានបរិស្ថានល្អ ស្របយកអ្នកទេសចរណ៍កាន់តែច្រើនឡើងថែមទៀត៕
អត្ថបទដែលជាប់ទាក់ទង