ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឯកអគ្គរាជទូតរដ្ឋទូតប្រទេសជាច្រើនប្រចំានៅកម្ពុជា ចូលរួមបើកសម័យប្រជុំរដ្ឋសភាលើកទី៣នីតិកាលទី៦

81

ភ្នំពេញ៖ ឯកអគ្គរាជទូតនិងរដ្ឋទូតជាច្រើនប្រចំានៅកម្ពុជាបានចូលរួមបើកសម័យប្រជុំរដ្ឋសភាលើកទី៣នីតិកាលទី៦នៅព្រឹកថ្ងៃទី៤ខែតុលាឆ្នាំ២០១៩នេះ។រដ្ឋសភាបានបើកសម័យប្រជុំរដ្ឋសភាលើកទី៣បន្ទាប់ពីបានវិស្សមកាលរយៈពេលបីខែកន្លងមក។វិស្សមកាលដែលថ្នាក់ដឹកនាំនិងសមាជិករដ្ឋសភាបានចុះស្វែងយល់សុខទុក្ខពលរដ្ឋដោយផ្ទាល់នៅតាមមូលដ្ឋាននិងបានចូលរួមការងារសង្គមនិងការពង្រឹងវិស័យការទូតសភានៅក្នុងនិងក្រៅប្រទេសជាច្រើនរួចមក។

ការបើកសម័យប្រជុំរដ្ឋសភាលើកទី៣នីតិកាលទី៦ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាពញាចក្រីហេងសំរិនប្រធានរដ្ឋសភាដោយមានវត្តមានសមាជិកសមាជិការដ្ឋសភាពេលផ្តើមសម័យប្រជុំចំនួន១០៧រូបនិងមានវត្តមានចូលរួមជាកិត្តិយសពីឯកឧត្តមលោកជំទាវជាឯកអគ្គរាជទូតរដ្ឋទូតនិងតំណាងព្រមទំាងអង្គការក្រៅរដ្ឋាភិបាលជាដៃគូប្រចំានៅកម្ពុជាច្រើនទៀត។មានដូចជាស្ថាទូតសាធារណរដ្ឋប្រជាមានិតចិនស្ថានទូតគុយប៉ាស្ថានទូតអាល្លឺម៉ង់ស្ថានទូតអង់គ្លេសស្ថានទូតសឹង្ហបូរីស្ថានទូតបារំាងស្ថានទូតជប៉ុនស្ថានទូតថៃនិងស្ថានទូតប្រចាំនៅព្រះរាជាណាចក្រកម្ពុជាជាច្រើនទៀតនិងអង្គការក្រៅរដ្ឋាភិបាលមួយចំនួនផងដែរ។

សម័យប្រជុំរដ្ឋសភាលើកទី៣ពេលនេះ មានរបៀបវារៈចំនួន៧រួមមាន៖ព្រះរាជសារព្រះករុណាព្រះបាទសម្តេចព្រះបរមនាថនរោត្តមសីហមុនីព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជូនសម័យប្រជុំរដ្ឋសភាលើកទី៣នីតិកាលទី៦។ របាយការណ៍ស្តីពីសកម្មភាពរបស់រដ្ឋសភាចន្លោះសម័យប្រជុំរដ្ឋសភាលើកទី២និងលើកទី៣នីតិកាលទី៦។ការពិភាក្សានិងអនុម័តសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងរវាងព្រះរាជាណាចក្រកម្ពុជា និងអង្គការហាមឃាត់អាវុធគីមីស្តីពីបុព្វសិទ្ធិនិងអភ័យឯកសិទ្ធិ របស់អង្គការហាមឃាត់អាវុធគីមី ។ការពិភាក្សានិងអនុម័តសេចក្តីព្រាងច្បាប់ ស្តីពីសំណង់។ការពិភាក្សានិងអនុម័តសេចក្តីព្រាងច្បាប់ ស្តីពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក។ ការពិភាក្សានិងអនុម័តសេចក្តីព្រាងច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់។ ការពិភាក្សានិងអនុម័តសេចក្តីព្រាងច្បាប់ស្តីពីរបបសន្តិសុខសង្គម។

ជាការកត់សម្គាល់នៅក្នុងព្រះរាជសារ របស់ព្រះមហាក្សត្រផ្ញើជូនសម័យប្រជុំរដ្ឋសភាលើកទី៣នីតិកាលទី៦ព្រះមហាក្សត្រ បានកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះសម្តេចអគ្គមហាពញាចក្រីហេងសំរិន ប្រធានរដ្ឋសភានិងថ្នាក់ដឹកនាំសមាជិកសមាជិការដ្ឋសភាទំាងអស់ ដែលបានបំពេញការងារអស់ពីកម្លំាងកាយចិត្តពុំគិតការនឿយហត់ ខិតខំយកចិត្តទុកដាក់ក្នុងការបម្រើការងារដល់ប្រជាពលរដ្ឋ និងដោះស្រាយនូវរាល់បញ្ហាប្រឈមបានជាបន្តបន្ទាប់៕

 

អត្ថបទដែលជាប់ទាក់ទង