អាក្រៀមមិនទាន់អស់ អាស្រស់មកដល់ល្មម មហាសកម្មរឿងគ្រឿងញៀន
កំពង់ស្ពឺ ÷ មុខសញ្ញាជួញដូរនិងប្រេីប្រាស់នូវសារធាតុញៀនខុសច្បាប់មានដីកាបង្គាប់ឲ្យចាប់ខ្លួនគេចខ្លួនរួចរហូត ប៉ុន្ដែគេចមិនរួចពីដីកាបង្គាប់ឲ្យចាប់ខ្លួននិងឃុំខ្លួន។ថ្ងៃសុក្រ ទី០៤ខែតុលាឆ្នាំ២០១៩វេលាម៉ោង១០:១០នាទីកម្លាំងជំនាញរបស់អធិការដ្ឋាននគរបាលស្រុកគងពិសី បានអនុវត្តន៍តាមដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ១៣១ចុះថ្ងៃទី២៣ខែឧសភាឆ្នាំ២០១៨របស់លោក ជូ លឹមហ៊ាង ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកំពង់ស្ពឺ ប៉ុន្ដែមុខសញ្ញានេះគេចខ្លួនរហូត លុះមានដីកាបង្គាប់ឲ្យចាប់និងឃុំខ្លួនលេខ២០៤ចុះថ្ងៃទី២៤ខែសីហាឆ្នាំ២០១៨របស់លោក ហង់ សុីថា ចៅក្រមជំនុំជម្រះ ពាក់ព័ន្ធពីបទជួញដូរនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តិនៅចំណុចភូមិព្រៃកែសឃុំព្រៃវិហារបានចាប់ខ្លួនឈ្មោះសួងហេង(ហេង) ភេទប្រុសអាយុ៣៨ឆ្នាំរស់នៅភូមិដំណាក់ពង្រឃុំព្រៃវិហារស្រុកគងពិសី។
ជាក់ស្ដែងពេលសមត្ថកិច្ចបង្រ្កាប រកឃើញនិងដកហូតបានម្សៅក្រាមពណ៌សថ្លាចំនួន៣២កញ្ចប់ ច្រកថង់ជាស្រេច បន្ថែមទៀត,ទូរស័ព្ទដៃ ១គ្រឿ ង និងឧបករណ៍ប្រើប្រាស់សំរាប់វេចខ្ចប់មួយចំនួន។
បច្ចុប្បន្នមុខសញ្ញាខាងលេីកំពុងសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ដេីម្បីចាត់ការតាមនីតិវិធីច្បាប់៕