ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឃាត់ខ្លួនជនជាតិចិនតៃវ៉ាន់ម្នាក់ប្រព្រឹត្តបទល្មើសឃាតកម្មគិតទុកជាមុន ប្រើអាវុធខ្លី និងប្រើប្រាស់ថ្នាំញៀន

61

ភ្នំពេញ៖ការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ  នៅថ្ងៃទី៤តុលានេះថាកាលពីថ្ងៃទី២ខែតុលាឆ្នាំ២០១៩វេលាម៉ោង១៣និង៤៥នាទីកម្លាំងការិយាល័យសហការណ៍ជាមួយកម្លាំងអធិកាដ្ឋាននគរបាលខណ្ឌទួលគោក កម្លាំងអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅនិងកម្លាំងស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានធ្វើការស្រាវជ្រាវរហូតឈាន ដល់ការឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ត្រង់ចំណុច ផ្ទះសំណាក់ឡេងសុផានបន្ទប់លេខ២២ផ្លូវ លេខ៦៤៤ភូមិដើមអំពិលសង្កាត់ច្បារអំពៅ១ខណ្ឌ ច្បារអំពៅរាជធានីភ្នំពេញ ដែលបានប្រព្រឹត្តបទល្មើសឃាតកម្មគិតទុកជាមុន (ប្រើអាវុធខ្លីម៉ាកSIG SAUER P៣២០SPលេខ៥៨C៣៩២៦៧៧បាញ់ ទៅលើជនរងគ្រោះចំនួន០៣គ្រាប់តែមិនបណ្តាលឲ្យរងរបួស) , បទកាន់កាប់អាវុធដោយគ្មានការអនុញ្ញាតបទធ្វើឲ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោសប្រព្រឹត្តនៅចំណុច មុខទ្វារច្រកចូលភោជនីយដ្ឋាននិងកាហ្វេហ្គ្រីនផ្ទះលេខ១៦៦ផ្លូវ លេខ១៥០ក្រុម៨ភូមិ៣សង្កាត់ទឹកល្អក់២ខណ្ឌទួលគោករាជធានីភ្នំពេញ  កាលពីថ្ងៃទី២៧ខែកញ្ញាឆ្នាំ២០១៩វេលាម៉ោង១៩និង៥០នាទី បទរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀននិងបទប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនប្រព្រឹត្តនៅចំណុចផ្ទះសំណាក់ឡេងសុផាន បន្ទប់លេខ២២ផ្លូវលេខ៦៤៤ភូមិដើមអំពិលសង្កាត់ច្បារអំពៅ១ ខណ្ឌច្បារអំពៅរាជធានីភ្នំពេញកាលពីថ្ងៃទី០២ខែតុលា  ឆ្នាំ២០១៩វេលាម៉ោង១៣និង៤៥នាទីនិងចាប់យកវត្ថុតាងបញ្ជូនមក ការិយាល័យដើម្បីចាត់ការតាមនីតិវិធីច្បាប់

ជនសង្ស័យឈ្មោះLAI SUNG MAO ភេទប្រុសអាយុ៥៣ឆ្នាំជនជាតិចិនតៃវ៉ាន់មុខរបរពាណិជ្ជករ កាន់លិខិតឆ្លងដែនលេខ៣០៦៧០១៩៧១ ចុះថ្ងៃទី២៣ខែមេសាឆ្នាំ២០១៣មានទីលំនៅស្នាក់នៅផ្ទះសំណាក់យីហោឡេងសុផាន បន្ទប់លេខ២២ផ្លូវលេខ៦៤៤ភូមិដើមអំពិល  សង្កាត់ច្បារអំពៅ១ខណ្ឌច្បារអំពៅរាជធានីភ្នំពេញ

វត្ថុតាងចាប់យក៖

អាវុធខ្លីម៉ាកSIG SAUER P៣២០SP លេខ៥៨C៣៩២៦៧៧ចំនួន០១ដើម

បង់កាំភ្លើងចំនួន០១និងគ្រាប់ចំនួន៣០គ្រាប់

លិខិតឆ្លងដែនចំនួន០២ក្បាលលេខ៣០៦៧០១៩៧១និងលេខ០៣៦៦៧១៩១

ទូរសព្ទ័ដៃចំនួន០២គ្រឿងម៉ាកIPhone7 ពណ៌ខ្មៅនិងម៉ាកHAUWEI ពណ៌ទឹកប៊ិច

ម្សៅពណ៌(សង្ស័យជាគ្រឿងញៀន) ចំនួន១០កញ្ចប់

ថ្នាំគ្រាប់ម៉ាកហ្វាយ(សង្ស័យជាគ្រឿងញៀន) ចំនួន០៥គ្រាប់

ថ្នាំគ្រាប់ពណ៌ខៀវនិងពណ៌ផ្កាឈូក(សង្ស័យជាគ្រឿងញៀន) ចំនួន១៨គ្រាប់

កាបូបពណ៌ខ្មៅចំនួន០១

កូនសោរថយន្តចំនួន០១,កូនសោម៉ូតូចំនួន០១

រថយន្តម៉ាកTOYOTA HIGHLANDER ពណ៌ទឹកមាសលេខតួJTFGD២១A៥១០០១៧៥៥៦ ពាក់ស្លាកលេខភ្នំពេញAY ៩២២៣ 

អាវយឺតដៃខ្លីពណ៌ខ្មៅមានអក្សរHUGO BOSS(SPRONG/SUMMER 2018) ចំនួន០១

ខោជើងខ្លីពណ៌ត្រួយចេក(មានខ្សែចងពណ៌ខ្មៅ) ចំនួន០១

ស្បែកជើងសង្រែកពណ៌ខ្មៅចំនួនមួយគូរ

ជនរងគ្រោះឈ្មោះXIAO HONG JE ភេទប្រុសអាយុ៣៧ឆ្នាំជនជាតិចិនស្នាក់នៅ ផ្ទះជួលផ្លូវលេខ៣៩៦សង្កាត់ទួលទំពូងខណ្ឌចំការមនរាជធានីភ្នំពេញ មុរខរបរពាណិជ្ជករឈ្មោះស្រូរិទ្ធីភេទប្រុសអាយុ៤០ឆ្នាំជនជាតិខ្មែរស្នាក់នៅ ផ្ទះលេខ៣៧២ផ្លូវលេខ១១៣សេភូមិអូរបែកក្អម សង្កាត់អូរបែកក្អមខណ្ឌសែនសុខរាជធានីភ្នំពេញ  មុរខរបរគ្រូបង្រៀន

បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងខាងលើ ការិយាល័យកសាងសំណុំរឿងបញ្ជូនទៅ សាលាដំបូងរាជធានីភ្នំពេញចាត់ការតាមនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង