ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ស្នងការនគរបាលខេត្តព្រះសីហនុ​ ត្រូវក្រុមគ្រួសារ​ បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ​ ប្រទេសថៃ តាមជើងយន្តហោះពេទ្រពិសេស

95

ភ្នំពេញ៖ លោកឧត្តមសេនីយ៍ទោ​ ជួន​ ណារិន្ទ​ ស្នងការនគរបាលខេត្តព្រះសីហនុ​ ត្រូវបានក្រុមគ្រួសារ​ បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ​ នាទីក្រុងបាងកក​ ប្រទេសថៃ នៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៩ តាមជើងយន្តហោះពេទ្រពិសេស។

សូមជូនពរ​ លោកឧត្តមសេនីយ៍ឆាប់ជា​សះស្បើយ​ពីជំងឺ។

លោក នាយឧ​ត្តម​សេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបា​លជា​តិ​ នៅព្រឹកថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៩នេះ បានអញ្ជើញចុះសួរសុ​ខទុ​ក្ខ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរ​បាល​ខេត្ត​ព្រះសីហ​នុ ដែលកំពុងសម្រាកព្យាបាលជំងឺនៅម​ន្ទី​រពេទ្យ​កាល់​ម៉ែត។

ក្នុងឱកាសនោះ លោកនាយឧ​ត្តម​សេនីយ៍ សន្តិបណ្ឌិត នេត សាវឿន បានផ្ដាំផ្ញើដល់លោកឧត្តម​សេ​នីយ៍​ទោ ជួន ណារិន្ទ ត្រូវខិតខំប្រឹងប្រែងថែរ​ក្សា​សុខ​ភាព ដើម្បីមានសុខភាពល្អឡើ​ង​វិញ និងបា​នទៅ​បំពេញ​ការងារដឹកនាំ​បញ្ជាក​ង​កម្លាំង​ន​គរបា​លខេ​ត្ដព្រះ​សី​ហនុ។

បន្ថែមពីនេះ លោកនាយឧ​ត្តមសេ​នីយ៍ សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិ ក៏​បានផ្ដាំផ្ញើ​ដល់លោ​ក​គ្រូ អ្នកគ្រូ​ពេ​ទ្យ ត្រូវ​យកចិ​ត្តទុ​កដាក់មើ​លថែអ្ន​កជំងឺ​ឲ្យ​បាន​ល្អ។
ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ទោ ជួន​ ​ណារិន្ទ បានថ្លែងអំណ​រ​គុណ ជូនចំពោះ លោកនាយ​ឧត្តម​សេ​នីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ​ ​ដែលបា​នគិ​តគូរ​យក​ចិត្តទុ​ក្ខដា​ក់ពីសុ​ខទុក្ខ មន្រ្តីក្រោ​ម​ឱវាទ ជាពិ​សេសបានឧបត្ថមថវិកា សម្រាប់​ជួយព្យា​បាល​ដល់​រូប​លោ​កផង​ដែរ ៕

អត្ថបទដែលជាប់ទាក់ទង