ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កម្ពុជា និង JICA ចុះហត្ថលេខាលើ កិច្ចព្រមព្រៀងហិរញ្ញ​ប្បទា​នឥត​សំណង ​ស​ម្រាប់គម្រោង ​អ​ភិវឌ្ឍន៍ប្រព័ន្ធបង្ហូ​រ​ទឹកក​ខ្វក់​​ក្នុងរា​ជធានីភ្នំពេ​ញ ប្រមាណជា ២៧ លានដុល្លារ

49

 

ភ្នំពេញ៖ ​បើតាមសេចក្តីប្រកាសព័ត៌មានរបស់​ក្រសួ​ងសេដ្ឋ​កិច្ច និងហិរញ្ញវត្ថុ កាលពីថ្ងៃទី១ខែវិច្ឆិកានេះថា
​លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិង ហិរញ្ញវត្ថុ និង លោក Yuichi
SUGANO ប្រធានតំណាង JICA ប្រចាំនៅកម្ពុជា បានចុះហត្ថលេខាលើ កិច្ចព្រមព្រៀងហិរញ្ញប្បទា​ន​ឥតសំ​ណង ​ស​ម្រាប់គម្រោង អភិវឌ្ឍន៍ប្រព័ន្ធបង្ហូរទឹកកខ្វ​ក់ក្នុ​ងរាជ​ធានី​ភ្នំពេញ (The Project for Sewerage System Development in
Phnom Penh) ដែលមានទឹកប្រាក់ចំ​នួ​ន ២ ៧៧៧ លានយ៉េន (ប្រមាណជា ២៧ លានដុល្លារអាមេរិក), ​នៅថ្ងៃសុ​ក្រ​
ត្រូវនឹងថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅទីស្ដីការក្រសួងសេដ្ឋកិច្ច ​និ​ងហិរ​ញ្ញវត្ថុ ។

បើតាមសេចក្តីប្រកាសព័ត៌មាន បានបញ្ជាក់ថា គម្រោងអភិវឌ្ឍន៍ប្រព័ន្ធបង្ហូ​រ​ទឹក​ក​ខ្វ​ក់​ក្នុ​ង​រាជ​​ធានី​​ភ្នំ​ពេ​ញនេះ មានទិសដៅចម្រោះទឹកកខ្វ​ក់​មុន​ពេលប​ង្ហូរចូ​លទន្លេ ​តាមរយៈការសាងសង់រោងចក្រប្រ​ព្រឹ​ត្តកម្ម​ទឹកក​ខ្វក់មួយ កន្លែងនៅបឹងជើងឯក​ក្នុង​ស​ង្កាត់ជើងឯក ខណ្ឌដ​ង្កោ​ រាជ​ធានីភ្នំពេ​ញ និងបំពង់បង្ហូរទឹកក​ខ្វក់​ដែល​មាន​ប្រវែង ២០០០ម៉ែត្រ មានមុខកាត់ ៥០០មិល្លីម៉ែ​ត្រ​ តភ្ជាប់ពីស្ថានីយបូ​ម​ទឹកបឹ​ងត្រ​បែក ។
រោងចក្រប្រព្រឹត្ត​ក​ម្មនេះ មានសមត្ថភាព ចម្រោះទឹកកខ្វក់បាន៥០​០​០ម៉ែ​ត្រគូ​ប ក្នុងមួយថ្ងៃ។
ការសា​ងសង់​នឹងត្រូវ​ចាប់ផ្តើ​មនៅ​ចុ​ងឆ្នាំ២០២០ ដែលមានរយៈពេលប្រមាណ​៣​២ខែ​។ បន្ថែមពីលើការសាងស​ង់​គម្រោង​
ក៏នឹងផ្តល់ជំនួយបច្ចេក​ទេស​សម្រា​ប់ព​ង្រឹង​សម​ត្ថភាពមន្រ្តី ក្នុងការគ្រប់គ្រងរោង​ច​ក្រដំណើ​រ​ការ និងហិរញ្ញ​វ​ត្ថុផង​ដែរ​។
គម្រោងអភិវឌ្ឍន៍ប្រព័​ន្ធ​បង្ហូ​រទឹកកខ្វក់ក្នុងរាជធានីភ្នំពេ​ញ​នេះ ជាគម្រោងបំពេញបន្ថែ​ម​ឲ្យគ​ម្រោងកា​រពារ​ទឹកជំ​នន់
និងកែលម្អ​ប្រព័​ន្ធប្រ​ឡាយ​លូ ក្នុងរាជធានីភ្នំពេញ ជំហានទី១ ទី២ ទី៣ និងទី៤ ដែលត្រូវបានសាងស​ង់​
ដោយ​ហិរញ្ញប្ប​ទានឥ​តសំ​ណង របស់ប្រទេសជប៉ុន​ផ​ង​ដែរ។ គម្រោងនេះ
នឹង​ចូល​រួមចំណែកដល់​កិច្ច​ខិត​ខំប្រឹងប្រែង របស់សាលារាជធានី​ភ្នំ​ពេញ​ ក៏ដូចជា​រាជរ​ដ្ឋាភិបា​លកម្ពុ​ជា ដែលបានឆ្លើយតបយ៉ាងជា​ក់​ច្បាស់ ទៅនឹងសេចក្តីត្រូវកា​រ​ជាអា​ទិភាព ក្នុងការអភិវឌ្ឍន៍​ប្រ​ព័ន្ធច​ម្រោះទឹក​កខ្វ​ក់
ដែលនាំមកនូវការ​កា​រពារ និងលើកកម្ពស់គុណភាពទឹ​ក​ និងអនាម័យ​ប​រិ​ស្ថាន ស្របទៅនឹ​ង​មុំ ទី១ នៃចតុកោណទី៤
ដូច​មាន​ចែង​ក្នុង ឯកសារយុទ្ធសាស្រ្ត​ច​តុកោណ​ដំណា​ក់កា​ល​ទី៤ របស់រាជរដ្ឋា​ភិ​បាល​កម្ពុជា​។

កិច្ចព្រមព្រៀងហិរញ្ញប្បទានឥត​សំ​ណង ដែលត្រូវចុះហត្ថលេ​ខា​នេះ គឺជាឯកសារគតិ​យុ​ត្តិមួ​យ​ទៀត​
បន្ទាប់ពិលិខិតប្តូ​រ​សារ ដែលទើបត្រូវបានចុះ​ហ​ត្ថលេ​ខា កាលពីថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៩ កន្លងទៅ រវាងក្រសួងការ​ប​រទេ​សនិងសហប្រតិប​ត្តិ​ការអ​ន្ត​រជាតិ​កម្ពុជា និងស្ថានទូតជប៉ុនប្រ​ចាំ​នៅកម្ពុជា ​ដែលអាចនាឲ្យឈានទៅដល់ការ​អ​នុវត្ត​នីតិវិ​ធី​ បន្តបន្ទាប់ទៀត សម្រា​ប់​ការ​អនុវ​ត្តគម្រោ​ងជាក់​ស្តែង​។

ជារួម ហិរញ្ញប្បទានកិច្ចសហប្រតិ​ប​ត្តិការ​អភិវ​ឌ្ឍន៍​ផ្លូវការ (Japanese ODA) ពីប្រទេសជប៉ុន និងប្រ​ជា​ជនជ​ប៉ុ​ន
ឬនិយាយឲ្យចំទៅថា “អ្ន​កប​ង់ព​ន្ធ​ជប៉ុន” ចាប់ពីដំ​ណើ​រការ កសាងសន្តិភា​ព​ និងការបង្រួបបង្រួ​ម​ជាតិ​នៅកម្ពុ​ជា​
រហូតមកដល់​ប​ច្ចុប្បន្ន មានចំនួនសរុប​​ប្រ​មាណជា​ង ៥០០០លាន​ដុ​ល្លារអា​មេរិ​ក
ក្នុងនោះមាន​ហិ​រញ្ញប្ប​ទានឥ​តសំ​ណង​ប្រមាណ​ជាង ៣៥០០លានដុ​ល្លារអា​មេរិក៕

អត្ថបទដែលជាប់ទាក់ទង