ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គ្រប់កាលៈទេសៈទាំងអស់ គណបក្សប្រជាជនកម្ពុជា តែងតែនៅជិតប្រជាពលរដ្ឋ

51

ភ្នំពេញ៖ប្រធានគណបក្សប្រជាជនកម្ពុជាបានអះអាងថាកាលៈទេសៈទាំងអស់គណបក្សប្រជាជនកម្ពុជាតែងតែនៅជិតប្រជាពលរដ្ឋ  ហើយខិតខំពង្រឹងនូវសាមគ្គីភាពនិងប្រមូលនូវគ្រប់ធនធានទាំងឡាយដើម្បីជំរុញការកសាងអភិវឌ្ឍន៍និងការពាមាតុភូមិឲ្យកាន់តែរីកចម្រើនទៅមុខ។

កាលពីម្សិលថ្ងៃទី២២ខែធ្នូឆ្នាំ២០១៩នៅក្នុងពិធីបិទសន្និបាតគណៈចលនាមហាជននៃគណៈកម្មាធិការកណ្តាល  គណបក្សប្រជាជនកម្ពុជានៅកោះពេជ្រសម្តេចតេជោហ៊ុនសែនប្រធានគណបក្សប្រជាជនកម្ពុជាបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតដល់សមាជិកសមាជិកាគណបក្សប្រជាជនកម្ពុជាទូទាំងប្រទេសព្រមសមាជិកសមាជិកាចលនាមហាជននៃគណៈកម្មាធិការកណ្តាល  គណបក្សប្រគណមហាជនដែលបានចូលរួមសម្រេចបាននូវជោគជ័យធំៗជាច្រើនសម្រាប់ជាតិមាតុភូមិ។

ច្បាស់ណាស់គឺគ្រប់កាលៈទេសៈទាំងអស់គណបក្សប្រជាជនកម្ពុជាតែងតែនៅជិតប្រជាពលរដ្ឋ  ហើយខិតខំពង្រឹងនូវសាមគ្គីភាពនិងប្រមូលនូវគ្រប់ធនធានទាំងឡាយដើម្បីជំរុញការកសាងអភិវឌ្ឍន៍និងការពាមាតុភូមិឲ្យកាន់តែរីកចម្រើនទៅមុខ។ទន្ទឹមនឹងនោះគឺយើងត្រូវបន្តចូលរួមថែរក្សាការពារសន្តិភាពនិងស្ថិរភាពនយោបាយសង្គមអោយបានរឹងមាំដើម្បីកម្ពុជាកាន់តែមានឱកាសអភិវឌ្ឍប្រទេសជាតិ។

សម្តេចតេជោហ៊ុនសែនបានបញ្ជាក់ផងដែរថាដោយសារគណបក្សមានមាគ៍ាដឹកនាំត្រឹមត្រូវនិងផ្តល់សិទ្ធិសេរីភាពពេញលេញដល់ប្រជាពលរដ្ឋមកទល់ពេលនេះគឺមានតែគណបក្សប្រជាជនកម្ពុជាតែមួយគត់ដែលទទួលបានការគាំទ្រពីប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈក្នុងនោះក៏មានការចូលរួមពីសមាជិកគណបក្សនយោបាយនានាផងដែរដែលធ្វើអោយគណបក្សប្រជាជនកាន់តែរឹងមាំនិងបន្តឈ្នះឆ្នោតនិងកាន់តែរីកធំធាត់ទៅមុខជានិច្ច។

នៅក្នុងឱកាសនោះដែរសម្តេចតេជោហ៊ុនសែនប្រធានគណបក្សប្រជាជនកម្ពុជាបានរំលឹកដល់មន្រ្តីគណបក្សជាពិសេសមន្រ្តីដែលមានតួនាទីដែលកំពុងបម្រើរាជរដ្ធាភិបាលបន្តយកចិត្តទុកដាក់បម្រើប្រជាពលរដ្ឋឲ្យទទួលបាននូវសេវាសាធារណៈក្នុងនោះគឺមានទាំងសេវាតម្រូវការនិងសេវាចាំបាច់នានាព្រមទាំងទទួលយកនូវសំណូមពរនានាពីប្រជាពលរដ្ឋដើម្បីបង្កើននូវជំនឿនិងភាពកក់កក្តៅកាន់តែខ្លាំងដល់ប្រជាពលរដ្ឋ។សម្តេចតេជោហ៊ុនសែនក៏បានរំលឹកផងដែរដល់មន្រ្តីគឺហាមដាច់ខាតកុំតួនាទីទៅវាតទីយកទ្រព្យសម្បត្តិរដ្ឋធ្វើជារបស់ខ្លួនដូចជាការលុបដីសមុទ្រនៅខេត្តកោះកុងយកធ្វើជាទ្រព្យសម្បត្តិផ្ទាល់ខ្លួនជាដើម។

មុននឹងបញ្ចប់សម្តេចតេជោហ៊ុនសែនប្រធានគណបក្សប្រជាជនបានជូនពរដល់មន្រ្តីថ្នាក់ដឹកនាំនៃគណបក្សទាំងអស់មានសុខភាពល្អនិងទទួលបានជោគជ័យថ្មីៗជាបន្តទៀតក្នុងបេសកម្មដឹកនាំបម្រើប្រទេសជាតិនិងបម្រើប្រជាពលរដ្ឋឲ្យទទួលបានូវផលប្រយោជន៍កាន់តែច្រើនឡើងថែមទៀតនៅក្រោមអាណត្តិនៃការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង