ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បុរសម្នាក់ម្ចាស់ហាង SWEET HOUSE ជេរប្រមាថ កម្លាំងអាជ្ញាធរខណ្ឌដូនពេញយ៉ាងចាស់ដៃ

178

ភ្នំពេញ៖ គ្រាន់តែស្នើសុំឲ្យបន្ថយសំឡេងធុងបាសនិងបិទភ្លើងព៌ណមួយចំនួនដែលមានពន្លឺខ្លាំងពេកនៅខាងក្រោយព្រះបរមរាជវាំងបុរសម្នាក់បានជេរប្រមាថកម្លាំងអាជ្ញាធរខណ្ឌដូនពេញយ៉ាងចាស់ដៃ

នៅថ្ងៃអង្គារ១៣រោចខែមិគសិរឆ្នាំកុរឯកស័ក.ស២៥៦៣ត្រូវនឹងថ្ងៃទី២៤ខែធ្នូឆ្នាំ២០១៩កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញដឹកនាំដោយលោកចាន់គន្ថេតអភិបាលរងខណ្ឌដូនពេញបានចុះអប់រំណែនាំដល់ម្ចាស់អាជីវកម្មលក់ស្រាក្រឡុកដែលបានបើកសំឡេងធុងបាស់ខ្លាំងៗនិងមានភ្លើងពណ៌ចម្រុះដែលធ្វើអោយប៉ះពាល់និងរំខានដល់ក្នុងព្រះបរមរាជវាំងដែលជាទីគង្គាប្រថាប់របស់ព្រះមហាក្សត្រនៃយើង   

ក្នុងនោះកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌបានធ្វើការអប់រំណែនាំនិងជូនដំណឹងដល់ម្ចាស់អាជីវកម្មលក់សាក្រឡុកនៅពេលយប់កុំឲ្យបើកសំឡេងធុងបាសឮខ្លាំងៗនិងបិទភ្លើងពណ៌ចម្រុះមួយចំនួនពួកគាត់ក៏ចូលរួមសហការជាមួយអាជ្ញាធរខណ្ឌប៉ុន្តែដោយឡែកមានម្ចាស់ហាងមួយដែលមានយីហោឈ្មោះSWEET HOUSE  គាត់ពុំបានចូលរួមជាមួយអាជ្ញាធរខណ្ឌឡើយហើយថែមទាំងនៅតែបន្តបើកភ្លើងពណ៌មួយចំនួនដែលអាជ្ញាធរណែនាំនិងបានជេរប្រមាថដល់អាជ្ញាធរខណ្ឌប្រើប្រាស់ពាក្យដីមិនសមរម្យមួយចំនួនថែមទៀត

ដោយយោងបទបញ្ជាក៏ដូចជាការសំណូមពររបស់ក្រសួងព្រះបរមរាជវាំងផងនោះនៅថ្ងៃទី២៥ខែធ្នូឆ្នាំ២០១៩នេះរដ្ឋបាលខណ្ឌបានសម្រេចបិទអាជីវកម្មខាងលើទាំងស្រុងទុកជាការព្រមាន

អត្ថបទដែលជាប់ទាក់ទង