ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

យើងខ្សោយ គេឈ្លានពាន គ្រាន់តែស្រែកថាឈឺចាប់ វាមិនមែនដំណោះស្រាយទេ

137

ភ្នំពេញ៖ លោកសុវណ្ណ វឌ្ឍនាសាប៊ុង ហៅវីល្លាម ប្រធានគណគណបក្សខ្មែរក្រោម និងជាសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់ កាលពីថ្ងៃទី២៦ខែធ្នូនេះ បានថ្លែងថា “ត្រូវការភាពអត់ធ្មត់ ត្រូវការពេលវេលា”។

លោក បានលើកឡើងថា ចិនបច្ចុប្បន្ន ជាមហាយក្សសេដ្ឋកិច្ចមួយ និងជាមហាយក្សនៅតំបន់អាស៊ី មុននឹងពស់ព្រលឹតក្លាយជានាគរហូតហ៊ានពើងទ្រូង ធ្វើសង្គ្រាមសេដ្ឋកិច្ចជាមួយអាមេរិក តើពស់ព្រលិតនេះ ឆ្លងកាត់បទពិសោធន៍ជូរចត់យ៉ាងណាខ្លះ ?

ពិតណាស់ ពាក្យថា ៖ អ្នកជំងឺអាស៊ី , ពូជអ្នកដើរតាមគេ , កន្លែងនេះឆ្កែអាចចូលបាន តែជនជាតិចិនចូលមិនបាន , ជនជាតិចិនគ្រាន់តែជាធូលីកង់ឡានអឺរ៉ុប , ជនជាតិចិនទន់ខ្សោយខ្លាំងតែមាត់ , ពូជស្បែកលឿង ពណ៌ដូចក្រដាសជូតលាមក .ល. ជាពាក្យដែលអឺរ៉ុបធ្លាប់ប្រមាថមកលើចិន ជាពិសេសគឺ អាមេរិកកាំងតែម្ដង ឯ ទាសភាពវិញ ជប៉ុនក្នុងអំឡុងសង្គ្រាមលោក ក៏បានឈ្លានពាន ជិះជាន់ ធ្វើបាប ចាប់រំលោភ មើលងាយ លើចិនមិនអន់ដែរ តែក្រោយ ពី លទ្ធិម៉ៅ បានធ្វើបដិវត្តន៍ ផ្លាស់ប្ដូរវប្បធម៌ចិន កសាងទំនុកចិត្តដល់ពលរដ្ឋ ដែលបាក់ទឹកចិត្ត។

វប្បធម៌នយោបាយថ្មីរបស់ តេងសៀវភីង បានធ្វើបដិវត្តន៍សេដ្ឋកិច្ច ដោយផ្លាស់ប្ដូរមកបង្កើត នយោបាយទីផ្សាសេរី បំបាត់ទ្រព្យ រួម អោយមានទ្រព្យឯកជន ធ្វើឲ្យចិនកើនឡើងមួយលំដាប់ លែងសូវអត់ឃ្លាន រហូតដល់ ជាំង ស៊ឺមិញ បង្កើតបានវប្បធម៌រឹងប៉ឹង បង្កើតទំនាក់ទំនង ទាញផលប្រយោជន៍ ធ្វើឲ្យចិនកើនឡើងមួយលំដាប់។ រហូតជំនាន់ ហ៊ូជិនតាវ បានប្រឹងកសាង បង្កើត ទំនាក់ទំនងស្រូបទាញ ពង្រឹងយោធាឲ្យកាន់តែរឹងមាំ ពង្រីកសក្តានុពលលើភូមិសាស្ត្រនយោបាយ ធ្វើឲ្យចិនកើនឡើងមួយលំដាប់។

រហូតជំនាន់ ស៊ឺជីនពីន នេះ ការបោសសម្អាតភាពពុករលួយ កសាងសេដ្ឋកិច្ចទំនើប Digital ពង្រីកកិត្យានុភាព បង្ហាញថាចិនមានគ្រប់គ្រាន់នឹងពើងទ្រូងតបតជាមួយបរទេស ដែលធ្លាប់ម៉ាក់ងាយចិនរាប់ឆ្នាំមកហើយ។

ទម្រាំចិន ងើបទះសត្រូវខ្លួនមួយដៃនៅថ្ងៃនេះ ចិនបានឆ្លងបទពិសោធន៍ ការលំបាក អត់ធ្មត់ ខាំមាត់ សង្កត់ចិត្ត យូមកហើយ? គឺយូរណាស់ទម្រាំមានថ្ងៃនេះបាន វាកើតឡើងពីពលរដ្ឋគេសកម្ម ស្រឡាញ់គ្នា ជួយគ្នា សហការគ្នា គេធ្វើការដោយស្ងាត់ៗ គេមិនហើបមាត់តែដៃគេញាប់ដូចម៉ាស៊ីន មេដឹកនាំគេក៏សកម្ម គេចេះដើរតាមបន្ទាត់នយោបាយតែមួយ រហូតដល់បានជោគជ័យ។

លោកវីល្លាម បានបញ្ជាក់ថា ដោយឡែកកម្ពុជាវិញ ក៏ទទួលការម៉ាក់ងាយ ប្រមាថ ឈ្លានពាន រំលោភបំពាន មិនតិចដែរ ពីសំណាក់ប្រទេសជិតខាង និងមិត្តផ្អែមមាត់តែយកកាំបិតចាក់ក។ តែកម្ពុជាត្រូវការពង្រឹងធនធានមនុស្សថែមទៀត ថ្ងៃមួយដែលពលរដ្ឋយើងឈប់អាត្មានិយម ! ឈប់យកមុខយកមាត់លើរឿងស្រឡាញ់ជាតិ ចេះគោរពច្បាប់ ឈប់ តែ ស្ករ រឿងឥតបានការ ហើយដៃរហ័សក្នុងការជួយកសាងជាតិ ។ អ្នកនយោបាយរួបរួមសាមគ្គី ឯកភាព ផ្ទៃក្នុង នោះកម្ពុជា នឹងលូតលាស់រហ័ស ពេញកម្លាំងទះសត្រូវមួយកំភ្លៀងដែរ ។

កុំនិយាយថាឈឺចាប់ណាស់ ត្រូវអត់ធ្មត់ ហើយខិតខំអនុវត្តន៍រើបម្រាស់ពីភាពឈឺចាប់។ បើយើងខ្សោយ គេឈ្លានពាន គេប្រមាថ ហើយ តែបើយើងគ្រាន់តែស្រែកថាយើងឈឺចាប់ វាមិនមែនដំណោះស្រាយទេ ដៃដែលអនុវត្តន៍ទេ ដែលជាដំណោះស្រាយ។

” សូមប្រើមាត់ទំនាក់ទំនង បង្កើតភាពជិតស្និទ្ធ ពេលបាននៅជិត ទាញកាំបិទចាក់ ក ទៅ “។

ខ្ញុំនិយាយខាងលើ ខ្ញុំមិនកាន់ជើងសោះ លើចិន ។ តែខ្ញុំយកភាពខ្លាំងរបស់គេ មកបង្ហាញខ្មែរឲ្យដឹង ថា ភាពជោគជ័យខ្លះ កើតពីការទ្រាំឲ្យគេជាន់ក្បាលរាប់សិនឆ្នាំ ។ ត្រូវការពេលវេលា ត្រូវការភាពអត់ធ្មត់ មិនមែនជោគជ័យភ្លាមៗ ដូចលេងបាយឡុកបាយឡទេ ។

ភាពជោគជ័យរបស់មនុស្សក៏អីចឹងដែរ ត្រូវការភាពអត់ធ្មត់ ត្រូវការពេលវេលា ៕

អត្ថបទដែលជាប់ទាក់ទង