ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ចាប់ជនល្មើសម្នាក់ ដែលលួចមាសជិតមួយដំឡឹង

77

 

ខេត្តតាកែវ ៖  ស្នងការដ្ឋាននគរបាលខេត្តតាកែវ បានឲ្យដឹងថា ពាក់ព័ន្ធករណីអំពើលួច (លួចមាស) ជិតមួយដំឡឹង នគរបាលបានស្រាវជ្រាវរកចាប់ខ្លួនជនដៃដល់ម្នាក់ បន្ទាប់ពីលួចមាសរួចហើយ បានយកមាសនោះ ទៅលក់នៅផ្សារមួយ។

បន្ទាប់ពីធ្វើការស្រាវជ្រាវតាមពាក្យបណ្តឹងរបស់ជនរងគ្រោះ និងមានការសម្របសម្រួល ពីតំណាងអយ្យការអមសាលាដំបូងខេត្តតាកែវ នៅថ្ងៃព្រហស្បតិ៍ ១ កើត ខែបុស្ស ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣

ត្រូវនឹងថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង ០៩៖២០នាទីកម្លាំងជំនាញ អធិការដ្ឋាននគរបាលស្រុកគិរីវង់ សហការជាមួយ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអង្គប្រាសាទ បានឃាត់ខ្លួនជនសង្ស័យ ០១នាក់ឈ្មោះ រឿន សុខបាន  ( ហៅភ្លុុក ) អាយុ៣៦ឆ្នាំរស់នៅភូមិពោធិ៍តាម៉ុក ឃុំអង្គប្រាសាទ ស្រុកគិរីវង់ ពាក់ព័ន្ធករណីអំពើលួច (លួចមាស) ប្រព្រឹត្តនៅភូមិពោធិ៍តាម៉ុក ឃុំអង្គប្រាសាទ ស្រុកគិរីវង់ កាលពីព្រឹកថ្ងៃទី២០-ធ្នូ-២០១៩ ដោយជនសង្ស័យបានធ្វើ សកម្មភាពលួចមាស របស់ជនរងគ្រោះឈ្មោះ ជា រ៉ែន ភេទប្រុស អាយុ ៤១ឆ្នាំ មានទីលំនៅភូមិពោធិ៍តាម៉ុក ឃុំអង្គប្រាសាទ ស្រុកគិរីវង់  ចំនួន ៩,៥ជី (ប្រាំបួនជីកន្លះ) រួចយកទៅលក់ នៅចំណុចផ្សារកំពង់ជ្រៃ ស្រុកទ្រាំង ក៏ត្រូវកម្លាំងជំនាញឃាត់ខ្លួនតែម្តង។ បច្ចុប្បន្នជនសង្ស័យ កម្លាំងជំនាញកំពុងសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង