ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ចាប់ជនជា​តិ​វៀតណា​ម​ ២នាក់ ជួញដូរឆ្អឹងសត្វ​ព្រៃ​ជិ​ត ៣០០គីឡូក្រាម ​នៅអាកាសយានដ្ឋានអ​ន្ត​រ​ជា​​តិ​ភ្នំពេ​​ញ

90


ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចចម្រុះ ឃាត់ខ្លួនជនជាតិវៀតណាម ២នាក់ ជាមុខសញ្ញាជួញដូរសំណាក់ឆ្អឹងសត្វព្រៃ តាមច្រកអាកាសយានដ្ឋានព្រលានយន្តហោះអន្តរ​ជា​​​តិភ្នំពេញ ព្រមទាំងដកហូតបានវត្ថុតា​ង​មួ​យចំ​នួន។

គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិត​ផ​លក្លែ​ងក្លាយ នៃក្រសួងមហាផ្ទៃ ដឹកនាំដោយកម្លាំងដោយលោក​ឧ​ត្តសេនី​យ៍ត្រី កាន វឌ្ឍនា អនុប្រធានលេខាធិកា​រ​ដ្ឋាន និងជាប្រធានក្រុមបេសកក​ម្ម​ពិសេ​ស សហការគ្នាជាមួយកម្លាំងការិ​យា​ល័យគ​យអ​ន្តរជា​តិ​ភ្នំពេញ និងមន្ត្រីកាំកុងត្រូ​ល​ផែស្ងួត​ចុ​ងទី ក្រោមការសម្របសម្រួល​ពី​លោក​ ឆាយ ហុង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំ​បូ​ងរាជធា​នី​ភ្នំពេញ បានចុះបង្ក្រាប និងឃាត់ខ្លួនមុខសញ្ញាជួញដូរសំណា​ក់​ឆ្អឹង​សត្វព្រៃ​ជាជន​ជាតិ​វៀត​ណា​ម ២នាក់ នៅអាកាសយានដ្ឋានព្រលានយន្តហោះអ​ន្ត​រ​ជាតិភ្នំ​ពេញ ព្រមទាំងដកហូតបានវត្ថុតាងមួយ​ចំ​នួ​ន​។

លោកឧត្តសេនីយ៍ត្រី កាន វឌ្ឍនា បានឱ្យដឹងនៅរសៀលថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២​០​១៩​ថា ប្រតិបត្តិការនេះមាន​កា​រច​ង្អុលបង្ហាញណែរនាំពីនាយឧត្តមសេនី​យ៍​ រដ្ឋលេខាធិការ​ ​និងជាប្រធានគណៈកម្មាធិ​កា​រប្រ​យុទ្ធ​ប្រឆាំង​ផលិតផ​ល​ក្លែង​ក្លា​យ (គ ប ផ ក)។

ការបង្ក្រាបនេះ ជាកិច្ចសហ​កា​រដ៏​ល្អរវា​ងការិ​យាល័យគយអន្តរជាតិភ្នំពេ​ញ​ និងមន្ត្រីកាំកុងត្រូលផែស្ងួតចុង​ទី​ ​ក្រោយពីទទួលបានព័ត៌មានទើ​ប​ក្រុម​បេសក​កម្មពិ​សេសគ​ណៈកម្មា​ធិ​កា​រ (គ ប ផ ក) សហការជាមួយស្ថាប័នពាក់ព័ន្ធការ​ជួ​ញដូ​រសំ​ណាក់ឆ្អឹងសត្វដ៏កម្រជិតផុតពូជ​រ​ង់ចាំ​អ​ស់ជា​ង ២ម៉ោង ទើបឈានទៅចាប់មុខសញ្ញា​ជួ​ញ​ដូរសំណាក់ឆ្អឹងសត្វព្រៃ នៅអាកាស​យា​នដ្ឋា​នព្រលានយន្តហោះអន្តរ​ជា​តិភ្នំ​ពេ​ញ ដោយដកហូតបានវ​ត្ថុ​តាង​សំណាកឆ្អឹងសត្វចំនួន ២​៨​២,៦៦គីឡូក្រាម។

លោកឧត្តសេនីយ៍ត្រី កាន វឌ្ឍនា បានបញ្ជាក់ថា ក្រោយពីការចាប់យកវត្ថុតាង​ និងជ​ន​សង្ស័យ សមត្ថកិច្ចបានសម្រេចបញ្ជូនសំណុំ​រឿ​ង​ ទៅកាន់តុលាកា​រ ដើម្បីចាត់ការទៅតាមផ្លូវ​ច្បា​ប់៕

អត្ថបទដែលជាប់ទាក់ទង