ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រថយន្ត​ដឹក​ទំនិញ​ កុងតឺន័រ មួយគ្រឿង​ ដាច់ធ្លាក់ រ៉ឺម៉កសណ្ដោង លេីផ្លូវជាតិលេខ៤ សំណាង​ល្អ មិនបង្កគ្រោះថ្នាក់ ដល់អាយុជីវិតអ្នកដំណេីរ

70

 

កំពង់ស្ពឺ​ ÷ ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានឲ្យដឹងថា  កាលពី​វេលា​ម៉ោង​ ៤និង៤៥នាទី​ទៀបភ្លឺ ថៃ្ង​សៅរ៍​ ទី​២៨​ ខែធ្នូ​ ឆ្នាំ​២០១៩​ នៅចំណុចភូមិ​ព្រៃ​ស្លឹក​ សង្កាត់​ច្បារមន​ ក្រុង​ច្បារមន​ ខេត្តកំពង់​ស្ពឺ​ លេីកំណាត់ផ្លូវ​លេខ៤​ ចន្លោះ​គីឡូម៉ែត្រ​លេខ​ ៤៨-៤៩​ មានគ្រោះថ្នាក់ចរាចរណ៍​មួយកេីត​ឡេីង​ បង្កដោយ​រថយន្ត​ដឹក​ទំនិញ​ កុងតឺន័រមួយគ្រឿង ម៉ាក​ Hino ក្បាល​ពណ៌ស​ ស្លាកលេខភ្នំពេញ​ 3​E-5215 ភ្នំពេញ​ របស់​ក្រុមហ៊ុន​ផែស្ងួត​ អូរ​លែរ​ ដោយបានផ្ដាច់ទូរកុងតឺន័រ ធ្លាក់​មកលេីដី​ ប៉ុន្ដែ​បានធ្លាក់លេីចិញ្ចេីមថ្នល់ដីក្រហម​។

តាមសេចក្ដីរាយការ​ណ៍ ពីលោកវរសេនីយ៍ឯក អ៊ូច​ ហៀង​ អធិការ​ក្រុង​ច្បារមន​ បានអោយដឹងថា ករណីខាងលើគឺរថយន្ដដឹកទំនិញកុងតឺន័រនេះបេីកបរក្នុងល្បឿនលឿនហេីយជួបនិងរថយន្ដមួយ​គ្រឿង បេីកបញ្រ្ចាសទិសគ្នា ក៏គេចចូលវិញដោយការបាត់ម្ចាស់ការធ្វើឲ្យរថយន្ដគ្រវីគ្រវ័តបណ្តាលអោយធ្លាក់ទូរកុងតឺន័រតែម្ដង គាប់ជួន​ពេ​លនោះគ្មានរថយន្ដ ឬអ្នកធ្វេីដំណេីរទេីបមិនបណ្តាលឲ្យគ្រោះថ្នាក់ដល់អាយុជីវិតមនុស្ស។

បច្ចុប្បន្ន​សមត្ថកិច្ច​នគរបាល កំពុងជួយសម្របសម្រួល នៅគោលដៅកេីតហេតុខាងលើ និងចំណាត់ការស្ទួច យករថយន្ដនិងទូកុងតឺន័រចេញដេីម្បី​ចំណាត់ការ​ នីតិវិធីបន្ដ៕

អត្ថបទដែលជាប់ទាក់ទង