ឃាត់អ្នកបើករថយន្ត AUDI បើករថយន្តបុកយុវតី ២នាក់ បណ្តាលឲ្យស្លាប់ នៅសង្កាត់កោះដាច់
ភ្នំពេញ៖ កម្លាំងនគរបាលជំនាញ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយ កម្លាំងនគរបាលខេត្តកណ្តាល នៅរសៀលថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៩នេះ បានឃាត់អ្នកបើករថយន្ត AUDI ដែលបើករថយន្តបុកយុវតីចំនួន ២នាក់ បណ្តាលឲ្យស្លាប់ នៅសង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វារ កាលពីយប់ថ្ងៃទី១១ ខែ ធ្នូនេះ
ហើយនៅរសៀលថ្ងៃនេះថា អ្នកបើករថយន្តម្នាក់ត្រូវបានឃាត់ខ្លួន និងកំពុងចាត់ការតាម ច្បាប់។ យ៉ាងណាក៏ដោយ សម្រាប់អ្នកបើករថយន្តមួយគ្រឿងទៀតម៉ាក Highlander មិនទាន់ឃាត់ខ្លួនបាននៅឡើយទេ។
ការឃាត់អ្នកបើករថយន្ត និងរថយន្ត បានធ្វើឡើងនៅជិតស្ពានលីយ៉ុងផាត់ ក្នុងខណ្ឌជ្រោយចង្វារនៅរសៀលថ្ងៃនេះតែម្តង។
យោងតាមបណ្ណសម្គាល់រថយន្តបង្ហាញថា ម្ចាស់រថយន្ត AUDI ពាក់ស្លាកលេខ ភ្នំពេញ 2AF-5659 មានឈ្មោះ សុមេត សុកន្ធរ័ត្នវត្តី មានទីលំនៅផ្ទះលេខ៣៣A ផ្លូវលេខ៣៣៧ សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ៕