តារាកំប្លែងនាយស្មាញ បានទទួលមរណភាពមុននេះបន្តិចដោយគ្រោះថ្នាក់ចរាចរ
ភ្នំពេញ៖លោកហេងឡុងបានប្រកាសព័ត៌មានលើហ្វេសប៊ុកនៅថ្ងៃទី២៨ធ្នូនេះថាតារាកំប្លែងនាយស្មាញបានទទួលមរណភាពមុននេះបន្តិចដោយគ្រោះថ្នាក់ចរាចរដែលបានកើតឡើងនៅលើផ្លូវ៦០ម៉ែត្រនៅក្នុងខណ្ឌមានជ័យរាជធានីភ្នំពេញ។
លោកបានបន្តថា ខ្ញុំបាទបានជូនដំណឹងទៅអាជ្ញាធរខណ្ឌមានជ័យរួចហើយ។ សុំវិញ្ញាណក្ខន្ធរបស់ពូទៅកាន់សុខគតិភព។
អធិការដ្ឋាននគរបាលខណ្ឌមានជ័យ បានរាយការណ៍ពីករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងរថយន្តនិងម៉ូតូក្នុងទិដៅ(ស្របទិសគ្នា)។នៅថ្ងៃសៅរិ៍ទី២៨ខែឆ្នូឆ្នាំ២០១៩វេលាម៉ោង១៦: ៣០នាទីត្រង់ចំណុចលើផ្លូវ៦០ម៉ែត្រកែង៣០ម៉ែត្រភូមិទួលរការសង្កាត់ចាក់អង្រែក្រោមខណ្ឌមានជ័យរាជធានីភ្នំពេញមានករណីគ្រោះថ្នាក់ចរាចរណ៌មួយកើតឡើងរវាងរថយន្តម៉ាកហុីយ៉ាន់ដាយ ពណ៌ទឹកប្រាក់ផ្លាកលេខ ភ្នំពេញ3E 7789 បើនបរដោយឈ្មោះទិតទីភេទប្រុសអាយុ២៣ឆ្នាំមុខរបរស្នាក់នៅភមិស្លែងឃុំជីបាលស្រុកស្រីសន្ធរខេត្តកំពង់ចាម(ឃាត់ខ្លួន)បើកបរក្នុងទិសដៅពីត្បូងទៅជើងបត់ស្តាំក៏បានបុកជាមួយម៉ូតូម៉ាកឌ្រីមសង់ពណ៌ខ្មៅស្លាកលេខកំពង់ស្ពឺ1D 6970 បើកបរដោយឈ្មោះសុួនសុខហុីមហៅស្មាញ ភេទប្រុសអាយុ៦៨ឆ្នាំស្នាក់នៅភូមិព្រែកហូរឃុំព្រែកហូរ ស្រុកតាខ្មៅខេត្តកណ្តាល( ស្លាប់នៅកន្លែងកើតហេតុ) និងអ្នកជិះពីក្រោយម្នាក់ទៀតមិនស្គាល់ឈ្មោះរងរបួសធ្ងន់បើកបរទិសដៅស្របគ្នា។
ក្នុងករណីនេះបណ្តាលអោយមនុស្សស្លាប់ម្នាក់និងរបួសធ្ងន់មនុស្ស០១នាក់ប្រុសខូចខាតម៉ូតូ០១គ្រឿងធ្ងន់ ។
ជនបង្ករហេតុត្រូវបានប្រគល់ជូនជំនាញការិយាល័យនគរបាលចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញបន្តអនុវត្តតាមនីតិវិធី៕

