ចៅហ្វាយខេត្តពោធិ៍សាត់ ចុះបង្ក្រាបល្បែងស៊ីសង អាប៉ោង ទាំងយប់ដោយផ្ទាល់
ពោធិ៍សាត់៖ លោក ម៉ៅ ធនិន ប្រធានគណៈបញ្ជាការឯកភាពខេត្តពោធិ៍សាត់ និងបានការសម្របសម្រួល ពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត បានចុះបង្ក្រាបល្បែងស៊ីសង (អាប៉ោង)មួយកន្លែង ឃាត់ខ្លួនមេអាប៉ោង និងក្រុមញៀនអាប៉ោង៧នាក់ ក្នុងនោះស្រី៣នាក់។
ប្រតិបត្តិការខាងលើ ធ្វើឡើងនៅវេលាម៉ោង៨ និង១៥នាទីយប់ ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៩ នៅចំណុចដំបូកខាងក្រោយផ្ទះប្រជាពលរដ្ឋ ស្ថិតក្នុងភូមិទួលកកោះ ឃុំតាលោ ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់។
បច្ចុប្បន្នជនញៀនល្បែងទាំង៧នាក់ ត្រូវបានប្រគល់ជូននាយប៉ុស្តិ៍នគរបាលរដ្ឋបាលតាលោ ធ្វើកិច្ចសន្យាអប់រំ ឲ្យត្រឡប់ទៅផ្ទះវិញ៕