ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្រាប់មួយខែធ្នូឆ្នាំ២០១៩នេះ ការិយាល័យច្រកចេញ ចូលតែមួយខណ្ឌទួលគោក រកប្រាក់ចំណូលបានជាង២៦លានរៀលពីការផ្តល់សេវាផ្សេងៗជូនប្រជាពលរដ្ឋ

351

ភ្នំពេញ៖ អភិបាលខណ្ឌទួលគោកលោកឯក ឃុនដឿន
បានបញ្ជាក់អោយដឹងថា ក្នុងរយៈមួយខែធ្នូឆ្នាំ២០១៩នេះ តាមរយៈការិយាល័យច្រកចេញ ចូលតែមួយរដ្ឋបាលខណ្ឌទួលគោករកប្រាក់ចំណូលបានជាង២៦លានរៀលពីប្រជាពលរដ្ឋដែលមកទទួលយកសេវាកម្មផ្សេងៗ។
   លោកឯក ឃុនដឿន បានមានប្រសាសន៍បញ្ជាក់ថា ចាប់ពីថ្ងៃទី ១៦ វិច្ឆិកាឆ្នាំ២០១៩ដល់ថ្ងៃ១៥ ធ្នូ ២០១៩ការផ្តល់សេវាតាមរយៈច្រកចេញចូលតែមួយរបស់រដ្ឋបាលខណ្ឌទួលគោក បានចំនួន២២៧៩នាក់ ស្រី៣០៩នាក់ ក្នុងនោះ រួមមាន ការងារនិត្យានុកូលកម្ម យើងទទួលបាន១២០៦សេវា ការងារអាត្រានុកូលដ្ឋានយើងទទួលបាន៥៩៥ សេខា វិស័យសុខាភិបាល៣សេវា វិស័យទេសចរណ៍ទទួលបាន៦សេខា វិស័យសំណង់ទទួលបាន ៤៥សេវា  វិស័យសុយោដីទទួលបាន២៦សេវា វិស័យពាណិជ្ជកម្មទទួលបាន១សេវា  វិស័យនិងវិស័យសាធារណការចុះបញ្ជីស្លាកលេខម៉ូតូបានចំនួន៣៣៨គ្រឿង សរុបជាទឹកប្រាក់បានចំនួន២៦៨១៨០០០រៀល។
  ការបញ្ជាក់របស់លោកឯក ឃុនដឿន ខាងលើបានធ្វើឡើង ក្នុងកិច្ចប្រជុំសាមញ្ញលើកទី០៧របស់ក្រុមប្រឹក្សាខណ្ឌទួលគោក កាលពីព្រឹកថ្ងៃទី៣១ ធ្នូ២០១៩នៅសាលាខណ្ឌទួលគោក ក្រោមអធិបតីភាពលោកស្រី ញ៉ែម មុំ ប្រធានស្តីទីក្រុមប្រឹក្សាខណ្ឌទួលគោក និងលោកឯក ឃុនដឿនអភិបាលខណ្ឌទួលគោក ដោយមានការចូលរួមពីចៅសង្កាត់ទាំង១០ និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត ។
  ក្នុងកិច្ចប្រជុំនោះដែរ លោកឯក ឃុនដឿនក៏បានជម្រុញអោយអាជ្ញាធរសង្កាត់ សមត្ថកិច្ចទាំង២ភេទពង្រឹងសន្តិសុខ សុវត្ថិភាពអោយបានល្អប្រសើរនៅក្នុងឱកាសបុណ្យចូលឆ្នាំសាកល២០១៩ចូលឆ្នាំ២០២០នេះ ដោយត្រូវចុះធ្វើការណែនាំនៅតាមហាងសប្បាយភាពនានា កុំអោយដុតផាវ ការស្លៀកពាក់លេចលើ លេចក្រោមដែលធ្វើអោយប៉ះពាល់ដល់ប្រពៃណីទំនៀមទំលាប់របស់ខ្មែរយើង៕

អត្ថបទដែលជាប់ទាក់ទង