ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គ្រោះថ្នាក់​ចរាចរណ៍​ដ៏រន្ធត់ ជិតឆ្លងឆ្នាំសកល​ ២០២០​ ស្លាប់​ ៨​ នាក់​ របួស​ធ្ងន់​ ៩នាក់​

235

 

កំពង់​ស្ពឺ៖ ករណីគ្រោះថ្នាក់​ចរាចរណ៍​ដ៏រ​ន្ធ​ត់​លើកំណាត់ផ្លូវ​ជាតិ​លេខ​៤១​ ចន្លោះ​គីឡូម៉ែត្រ​​ ២៧​-២៨​ ស្ថិត​នៅចំណុច​ភូមិ​​អ​ណ្ដូងច្រុះ ឃុំ​ស្នំក្រពើរ​ ស្រុក​គង​ពិសី​ ខេត្ត​កំពង់​ស្ពឺ​ កាលពី​វេលាម៉ោង​១១:៤២នាទី​ នាថៃ្ងទី​៣១​ ខែធ្នូ​ ឆ្នាំ​២០១៩​ ជិតឆ្លងឆ្នាំសកល​ ២០២០​ ស្លាប់​ ៨​ នាក់​ របួស​ធ្ងន់​ ៩នាក់​ ។

ករណី​គ្រោះ​ថ្នាក់​ចរាចរ​ណ៍​បង្កឡើង​ដោយ​រថយន្ត​ទេសចរណ៍​ ប្រភេទ​សាំយ៉ុង​ ផ្លាកលេខភ្នំពេញ​ 2AF-2506 អ្នកបើក​បរ​ ស្លាប់​ រថយន្ដបើកបរពីទិសខាងជើងទៅត្បូង​ រួចបានរេចង្កូត​ចូលគន្លងផ្លូវផ្នែកខា​ងឆ្វេង​ដៃ​នៃ​ រថយន្ត​ដឹក​ទំនិញ​ស៊ីម៉ងត៍​ ម៉ាក​ HINO ពាក់​ផ្លាកលេខភ្នំពេញ​ 3A-5849 ធ្វើ​ដំណើរ​ពីទិស​ខា​ងត្បូងទៅខា​ងជើង​ អ្នកបើក​បរ​គេចខ្លួន​ ។

ក្នុងហេតុការណ៍នោះដែរ​ បណ្តាលឲ្យរង​របួ​ស​ធ្ងន់​ ៩នាក់​ស្រី​ ១នាក់​ របួសស្រាល​ ១នាក់​ ស្លាប់បាត់អាយុជីវិត​មនុស្ស​​ ៨​ នាក់​ ស្រី​ ៥​ (អ្នក​ពោះធំ​ ២នាក់​ )​។

តាមការបញ្ជាក់​ឲ្យដឹងពីលោក​វរសេនីយ៍​ឯក​ ឃឹម​ សុផាន់រ៉ា អធិការស្រុក​គងពិសី​ មូលហេតុ​នៃ​គ្រោះ​​ថ្នាក់​ចរាចរណ៍​ខាងលើ ​គឺបណ្ដាលមកពីអ្នក​បើករថយន្ដសាំយ៉ុង​ ឆ្វេសប្រហែស​បានរេចង្កូត​​ ចូលទៅផ្នែកខាងឆ្វេងដៃ​ ​ទៅ​រកគ​ន្លង​ផ្លូវ នៃផ្នែកខាងឆ្វេងរថយន្ដដឹកស៊ីម៉ងត៍​ កំពុង​បើកបញ្រ្ចាសទិសគ្នា​ បណ្តាលឲ្យបុកពេញទំហឹងតែម្ដង។
អ្នករ​ងគ្រោះ​​ត្រូវបា​នកម្លាំងនគរបាល​ ជួយសម្រួ​លយកចេញពីក្នុងរថយ​ន្ដ​​ បញ្ជូន​សង្រ្គោះ​ទៅ​កា​ន់មន្ទីរ​ពេទ្យ​ប​ង្អែក​ស្រុ​ក​គងពិសី​ មន្ទីរពេទ្យ​ខេត្តកំពង់​ស្ពឺ​ និងទៅរាជធានីភ្នំពេញ។​

លោក​វរសេនីយ៍​ឯក បានបញ្ជាក់ថា មកដល់​ម៉ោង​ ២:០០នាទី​ នាថ្ងៃ​ទី​១​ ខែមករា​ ឆ្នាំ​២០២០​ នេះក្រុម​គ្រួសារ​សពបានមក​ទទួល​យកទៅធ្វើបុណ្យតាមគន្លងប្រពៃណី​ នៅ​គេហដ្ឋាន​រៀងៗ​ខ្លួន​ ក្នុង​នាម​កងកម្លាំងនគរបាល​ សូមចូលរួម​សោក​ស្ដាយ​បំផុត​ជាមួយ​​ក្រុម​គ្រួសារ​នៃអ្នករង​គ្រោះទាំងអស់ ដែលបានស្លាប់ក្នុងហេតុការគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ​​ ។
សូមចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ទាំង​អស់​គ្នា​ ៕

អត្ថបទដែលជាប់ទាក់ទង