ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អគ្គនាយកដ្ឋានពន្ធដារប្រកាស ឲ្យម្ចាស់សហគ្រាសចំនួន៩០ចុះបញ្ជីឲ្យបានត្រឹមត្រូវឡើងវិញ

92

(ភ្នំពេញ)អគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានប្រកាសឲ្យម្ចាស់សហគ្រាសចំនួន៩០មកកែតម្រូវព័ត៌មានចុះបញ្ជីពន្ធដារឲ្យបានត្រឹមត្រូវឡើងវិញក្នុងរយៈពេល៣០ថ្ងៃ

បើតាមសេចក្ដីជូនដំណឹងរបស់អគ្គនាយកដ្ឋានពន្ធដារថ្ងៃទី៣១ខែធ្នូឆ្នាំ២០១៩នេះបានឲ្យដឹងថាកន្លងមកអគ្គនាយកដ្ឋានពន្ធដារបានទទួលពាក្យស្នើសុំចុះបញ្ជីពន្ធដារចំនួន៩០សហគ្រាសដែលបានប្រើប្រាស់ទីស្នាក់ការមានភាពមិនប្រក្រតីដូចជាកំពុងស្ថិតក្នុងដំណើរការសាងសង់ជាដីទំនេរខុសអាសយដ្ឋានគ្មានអ្នកប្រចាំការនៅការិយាល័យឬលេខទូរស័ព្ទមិនអាចទំនាក់ទំនងបានប្តូរអាសយដ្ឋានទីស្នាក់ការទៅទីតាំងផ្សេងដោយមិនបានផ្តល់ព័ត៌មានមករដ្ឋបាលសារពើពន្ធដែលផ្ទុយពីការណែនាំដូចមានចែងក្នុងប្រកាសលេខ៤៩៦សហវចុះថ្ងៃទី០៦ខែមេសាឆ្នាំ២០១៦របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុស្តីពីការចុះបញ្ជីពន្ធដារ។

អគ្គនាយកដ្ឋានពន្ធដារបានបញ្ជាក់ថាដូចនេះដើម្បីជៀសវាងនូវការបាត់បង់ផលប្រយោជន៍ណាមួយរបស់លោកលោកស្រីដែលជាម្ចាស់សហគ្រាសចំពោះការបដិសេធការចុះបញ្ជីពន្ធដារអគ្គនាយកដ្ឋានពន្ធដារសូមអញ្ជើញលោកលោកស្រីដែលជាម្ចាស់សហគ្រាសដូចមានភ្ជាប់ក្នុងបញ្ជីឈ្មោះសហគ្រាសមកសហការកែតម្រូវព័ត៌មានឲ្យបានត្រឹមត្រូវឡើងវិញក្នុងរយៈពេល៣០ថ្ងៃគិតចាប់ពីថ្ងៃផ្សាយដំណឹងនេះតទៅ។

សម្រាប់ព័ត៌មានផ្សេងៗសូមទំនាក់ទំនងមកនាយកដ្ឋានរដ្ឋបាលនិងកិច្ចការទូទៅនៃអគ្គនាយកដ្ឋានពន្ធដារដែលស្ថិតនៅអគារសាលាជាតិពន្ធដារ(៤២៤៣) ជាន់ទី០៦ផ្លូវ១១២សង្កាត់ផ្សារដេប៉ូទី៣ខណ្ឌទួលគោករាជធានីភ្នំពេញឬតាមរយៈមជ្ឈមណ្ឌលផ្តល់ព័ត៌មានទូរស័ព្ទលេខ១២៧៧០២៣៨៨៤៤៨១។

អគ្គនាយកដ្ឋានពន្ធដារសង្ឃឹមជឿជាក់យ៉ាងមុតមាំលើស្មារតីទទួលខុសត្រូវខ្ពស់របស់លោកលោកស្រីម្ចាស់សហគ្រាសក្នុងការអញ្ជើញមកសហការកែតម្រូវឲ្យបានត្រឹមត្រូវកុំបីខាន៕

អត្ថបទដែលជាប់ទាក់ទង