ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សិស្សសាលា៥នាក់បានលង់ទឹកនៅត្បូងឃ្មុំ, រកឃើញ៣នាក់ តែស្លាប់ម្នាក់ និងបាត់ខ្លួន២នាក់

119

(ត្បូងឃ្មុំ)៖ សិស្សសាលា៥នាក់បានលង់ទឹកនៅត្បូងឃ្មុំ ហើយក្រុមជួយសង្រោះ បានរកឃើញ៣នាក់ តែស្លាប់ម្នាក់ និងបាត់ខ្លួន២នាក់ ។ នាថ្ងៃទី០១ ខែមករា ឆ្នាំ២០២០នេះ ហេតុការណ៍នេះ បានកើតឡើង ដោយសារតែក្មេងៗសិស្សសាលាចំនួន ៥នាក់ បានលង់ទឹកទន្លេមេគង្គស្ថិតនៅភូមិព្រែកពាម ឃុំពាមជីលាំង ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។

លោកឧត្តមសេនីយ៍ទោ បែន រ័ត្ន ស្នងការនគរបាលខេត្តត្បូងឃ្មុំ បានឲ្យដឹងតថា គិតមកដល់ពេលនេះរកឃើញ៣នាក់ហើយ ប៉ុន្តែជាអកុសលមានម្នាក់ក្នុងចំណោមពួកគេនោះ បានលង់ទឹកស្លាប់បាត់បង់ជីវិតទៅហើយ ចំណែកកុមារចំនួន២នាក់ទៀត នៅមិនទាន់រកឃើញនៅឡើយទេ។

លោកស្នងការនគរបាលបានបញ្ជាក់ថា កុមារទាំង៥នាក់នោះ រួមមាន៖
១៖ បួក ស្រីមួយ ភេទស្រី អាយុ១៣ឆ្នាំ រស់នៅភូមិកំពង់ចន្លុះលិច ឃុំពាមជីលាំង ស្រុកត្បូងឃ្មុំ (រកឃើញហើយនៅមានជីវិត)។
២៖ ពេជ្រ ម៉ូលីកា ភេទស្រី អាយុ១៣ឆ្នាំ រស់នៅភូមិព្រែកផ្ដៅ ឃុំពាមជីលាំង ស្រុកត្បូងឃ្មុំ (រកឃើញហើយនៅមានជីវិត)។
៣៖ គង់ ថារី ភេទស្រី អាយុ១៣ឆ្នាំ រស់នៅភូមិកំពង់ចន្លុះកើត ឃុំពាមជីលាំង (រកឃើញ ប៉ុន្តែបានស្លាប់ទៅហើយ)។
៤៖ បូណា ជីជីង ភេទស្រី អាយុ១៣ឆ្នាំ រស់នៅភូមិបឹងព្រួល ឃុំបឹងព្រួល (រកមិនទាន់ឃើញ)។
៥៖ លាង តុន្នា ភេទស្រី អាយុ១៣ឆ្នាំ រស់នៅភូមិព្រែកផ្ដៅ ឃុំពាមជីលាំង (រកមិនទាន់ឃើញ)។

កម្លាំងសមត្ថកិច្ចរួមជាមួយប្រជាពលរដ្ឋ កំពុងជួយអន្តរាគមន៍ និងចុះរាវរកកុមារដែលបាត់ខ្លួន២នាក់នោះ៕

អត្ថបទដែលជាប់ទាក់ទង