ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អ្នកដំណើរព្រឺឆ្អឹងខ្នង ពេលធ្វើដំណើរតាមផ្លូវជា​តិ​លេខ១ ទាំងយប់ថ្ងៃ ដោយសាររថយន្ត​កុ​ងតឺន័រ ​បើក​លឿនដូចហោះ

97

ភ្នំពេញ​: រថយន្ត​កុងតឺន័រ​មួយគ្រឿង បើកបរ​ខ្វះ​ការប្រុងប្រយ័ត្ន ​បាន​រេ​ចង្កូត​ទៅបុក​រះ បណ្ដាល​ឲ្យ​មាន​អ្នករងរបួស​ធ្ងន់​ស្រាល និង​រង​ការខូចខាត​យ៉ាងដំណំ​។
គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងនៅមុខវត្តច្បារអំពៅ លើកំណាត់ផ្លូវជាតិ​លេខ​១ សង្កាត់​ច្បារអំពៅ​ទី​២ ខណ្ឌ​ច្បារអំពៅ​រាជធានីភ្នំពេញ កាលពីម៉ោងជាង១១យប់ថ្ងៃទី១៣ខែមករាឆ្នាំ២០២០នេះ។
សាក្សីនៅកន្លែងកើតហេតុ និយាយថា រថយន្ត​កុងតឺន័រ​មួយគ្រឿង​ពណ៌​ទឹកសមុទ្រ ពាក់​ផ្លាកលេខ ភ្នំពេញ 3C 0218(​ក្បាល​) និង ភ្នំពេញ 4A 215 (​កន្ទុយ​) បើកបរ​មាន​គ្នា​២​នាក់​(​តៃកុង​និង​ព្រូឡាន​) ទិសដៅ​ពី​លិចទៅ​កើត​ក្នុង​ល្បឿន​លឿន ដូចហោះ លុះ​មកដល់​ចំណុចកើតហេតុ ​ទល់មុខ​វត្ត​ច្បារអំពៅ បាន​រេ​ចង្កូត​ទៅបុក​ម៉ូតូ​ម៉ាក​ហុងដា PCX ពណ៌​ខ្មៅ​ផ្លា​លេខ ភ្នំពេញ 1HQ 9699 ជិះ​ដោយ​បុរស​ម្នាក់​បម្រុង​ចុះ​ទិញ​មីឆា បណ្ដាល​ឲ្យ​រងរបួស​ស្រាល រួច​ជ្រុល​ទៅបុក​ម៉ូតូ Passapp មួយគ្រឿង​ទៀត បណ្ដាល​ឲ្យ​ម្ចាស់ Passapp របួសធ្ងន់ រួមទាំង​បង្គោល​ផ្លាកសញ្ញា​(​ស្តុ​ប​) មួយ​ដើម បណ្ដាល​ឲ្យ​រង​ការខូចខាត​យ៉ាងដំណំ​។
​ក្នុង​ហេតុការណ៍​នេះ តៃកុង​រថយន្ត​ត្រូវ​សមត្ថកិច្ច​ឃាត់​បាន ​យកទៅ​ប៉ុស្តិ៍ ដើម្បី​សួរនាំ ឯ​ព្រូឡាន​រត់គេចខ្លួន​បាត់​។
​ក្រោយ​កើតហេតុ សមត្ថកិច្ច​ជំនាញ​បានធ្វើការ​វាស់វែង ​យក​រថយន្ត​និង​ម៉ូតូ​រួមទាំង passapp យកទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ជើងគោក នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ រង់ចាំ​ដោះស្រាយ​៕

អត្ថបទដែលជាប់ទាក់ទង