អង្គការ BirdLife ធ្វើជំរឿនសត្វស្លាបតំបន់រ៉ាមសារ ស្ទឹងសែន កំពង់ធំ
ភ្នំពេញ៖ ក្រុមការងារអង្គការ BirdLife សហការជាមួយក្រុមឩទ្យានុរក្សប្រចាំការក្នុងតំបន់ និង មានការចូលរួមពីមន្ត្រីអភិរក្សជាច្រើននាក់ កាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២០ បានធ្វើជំរឿន សត្វស្លាបអាស៊ីលើកដំបូងក្នុងតំបន់រ៉ាមសារ ស្ទឹងសែន ខេត្ដកំពង់ធំ ប្រទះឃើញសត្វស្លាបចំនួន៣៤ ប្រភេទរស់នៅទីនោះ។
សត្វស្លាបចំនួន៣៤ប្រភេទ ត្រូវបានប្រទះ ឃើញ ក្នុងនោះរួមមាន សត្វត្រដក់ តូច៦ ក្បាលចង្កៀលខ្យងប្រមាណ៩០០ ក្បាល ស្មោញ អកត្រីក្បាលប្រផេះ និងទោមជាដើម។ ដើម ឆ្នាំ២០២០តំបន់នេះហាក់អាចទាក់ទាញប្រភេទសត្វស្លាប បានច្រើនជាងឆ្នាំមុនៗដែលជា សញ្ញាវិជ្ជមានមួយសម្រាប់ក្រុមការងារក្នុងការបន្តការ អង្កេតតាមដានបន្ថែមទៀតផងដែរ៕ ដោយ៖សំរិត
