ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

​ចាប់ជនជាតិ​ចិ​ន៥នាក់ ចាប់ជំរិតចិនដូ​ច​គ្នា និងរំដោះស្រ្តីម្នាក់​

78

ខេត្តព្រះសីហនុ៖ កម្លាំងកងរាជអាវុធហត្ថខេត្ត​ព្រះ​សីហ​នុ បានបំបែកសំណុំរឿងបង្ខាំងម​នុ​ស្សជំរិ​តទារ​ប្រា​ក់ ដែលមានជនសង្ស័យមួយក្រុ​ម​ជាជ​នជា​តិចិន បានធ្វើសកម្មភាពចាប់ជំរិ​ត​ជន​ជាតិចិ​នដូច​គ្នា​ នៅចំណុចផ្ទះជួលក្រោយវិ​ទ្យា​ស្ថាន បណ្តុះបណ្តាលវិជ្ចាជី​វៈ​ កាលពីល្ងាចថ្ងៃទី១៤ ខែមករា ឆ្នាំ​២០២០នេះស្ថិតក្នុងក្រុម​១​៥ ភូមិ២ សង្កាត់៣ ក្រុងព្រះសីហ​នុ​។

លោកឧត្តមសេនីយ៍ត្រី ហេង​ ប៊ុន​ទី មេបញ្ជាការអាវុធហត្ថ​ខេ​ត្ត បានបញ្ជាក់ថា ​ប្រតិបត្តិការ​នេះ ធ្វើឡើងក្រោមការបញ្ជាពី នាយឧ​ត្ត​មសេ​នីយ៍​ សៅ សុខា អគ្គមេបញ្ជាការរង និងជាមេ​ប​ញ្ជាកា​រកង​រាជ​អាវុ​ធហ​ត្ថលើ​ផ្ទៃ​​ប្រទេ​ស និងលោក គួច ចំរើន អភិបាលខេត្តព្រះសី​ហនុ​ ក្រោមការសម្របស​ម្រួ​លពី​លោ​ក លឹម ប៊ុនហេង ព្រះរាជអាជ្ញារងអមសា​​លាដំ​បូង​ខេត្ត​ព្រះ​សីហ​នុ​ បានរំដោះស្រ្តីរង​គ្រោះ​​ ឈ្មោះ CHEN GUIQONG​ កាន់​លិខិ​ត​ឆ្លង​ដែ​ន​លេខL11054567 និងឃាត់ខ្លួនបានជន​ស​ង្ស័យ​៥​នាក់ ជាជនជាតិចិន​ដូ​ច​គ្នា។​

កម្លាំងកងរា​ជ​អាវុ​ធ​ហត្ថ ក៏ដកហូតបានលុ​យ​យ​ន្ត ១៥០យន្ដ, លុ​យ​ខ្មែរ ៦៩០០០រៀល លិខិតឆ្លងដែន៤​ក្បា​ល​ រថយន្តស្តា​រិ​ច ពាក់ផ្លាកលេខ​ព្រះសីហនុ 2C-8756 មួយគ្រឿង ទូរស័ព្ទ២គ្រឿង អត្តសញ្ញាណប័ណ្ណចិន​​៧​​​សន្លឹក កាបូបស្ពាយចំហៀង១ ​ស្រោមបិទ​មុខ៨ មាសបិទមុខ១ ម៉ាស៊ីនវេ​​លុយ១គ្រឿ​ង​។

បច្ចុប្បន្នជនសង្ស័យ និងជនរង​គ្រោះ​ កំពុងត្រូវបានកម្លាំងជំ​នា​ញក​ងរាជ​អាវុធហត្ថ​​ខេត្តព្រះ​​​សី​ហនុ ធ្វើកា​រ​សាកសួ​រ ដើម្បីឈានទៅប​ញ្ជូន​សំ​ណុំរឿង ទៅកាន់សាលា​ដំ​បូងខេ​ត្តព្រះសី​ហ​នុ បន្តនីតិវិធីតាមផ្លូ​វ​ច្បា​ប់៕

អត្ថបទដែលជាប់ទាក់ទង