ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កិច្ចប្រជុំគណៈបញ្ជាការខណ្ឌឆ្នាំ២០២០ពង្រឹង សន្តិសុខសណ្តាប់ធ្នាប់ក្នុងមូលដ្ឋាន,បង្ក្រាបល្បែងស៊ីសងជាពិសេសជល់មាន់

93

ភ្នំពេញក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌពោធិសែនជ័យឆ្នាំ២០២០បានផ្ដោតសំខាន់បីចំណុចគឺការពង្រឹងសន្តិសុខសណ្តាប់ធ្នាប់ក្នុងមូលដ្ឋាន, និងបង្ក្រាបល្បែងស៊ីសងជាពិសេសជល់មាន់។

កាលពីថ្ងៃទី១៤មករានេះគណៈបញ្ជាការឯកភាពខណ្ឌពោធិសែនជ័យបានបើកកិច្ចប្រជុំដោយលោកហែមដារិទ្ធិអភិបាលខណ្ឌពោធិ៍សែនជ័យនិងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌពោធិសែនជ័យនិងមានការចូលរួមពីលោកនិងលោកស្រីអភិបាលរងខណ្ឌលោកនាយកនាយករងរដ្ឋបាលខណ្ឌប្រធានការិយាល័យក្នុងខណ្ឌលោកអធិការនគរបាលខណ្ឌលោកមេបញ្ជាការកងរាជអាវុធហត្ថខណ្ឌសន្តិសុខសណ្ដាប់ធ្នាប់ខណ្ឌលោកចៅសង្កាត់និងចៅសង្កាត់រង។

ក្នុងកិច្ចប្រជុំនោះដែឬលោកអភិបាលខណ្ឌក្រៅពីលើកពីការពង្រឹងសន្តិសុខសណ្តាប់ធ្នាប់ក្នុងមូលដ្ឋាននិងបង្ក្រាបល្បែងស៊ីសងជាពិសេសជល់មាន់នោះនូវបានដាក់ផែនការបន្ថែមដល់កងកំលាំងត្រូវបន្តចុះល្បាតនិងឱ្យមានការដាក់ប៉ុស្តិ៍ត្រួតពិនិត្យពង្រឹងច្បាប់ចរាចរណ៍តាមផ្លូវសាធារណៈនានាក្នុងខណ្ឌជាពិសេសត្រូវទប់ស្កាត់ឱ្យបានការរំលោភយកប្រឡាយនិងដីរដ្ឋពីសំណាក់ជនខិលខូច។

ឆ្លៀតក្នុងឱកាសនោះដែរលោកហែមដារិទ្ធិអភិបាលខណ្ឌពោធិសែនជ័យបានជូនថវិកាលើកទឹកចិត្តចំនួន៥០ម៉ឺនរៀលដល់កងកំលាំងអធិការខណ្ឌដែលមានស្នាដៃបង្ក្រាបបទល្មើបានជោគជ័យជូនប្រជពលរដ្ឋ៕

អត្ថបទដែលជាប់ទាក់ទង