ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រជាពលរដ្ឋនៅសង្កាត់និរោធ ២៥០ នាក់ទទួលបានសេវ៉ាព្យាបាលភ្នែកដោយឥតគិថ្លៃ ពីអង្គការមូលនិធិអាស៊ានដើម្បីការអប់រំនិងអភិវឌ្ឍ

87

 

ភ្នំពេញ៖ លោក សាន់ សាប់អី រដ្ឋលេខា ធិការក្រសួងសុខាភិបាល តណាងដ៏ខ្ពង់ខ្ពស់ លោក សាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី ១៥ ខែមករាឆ្នាំ ២០២០ នេះ បានអញ្ជើញជាអធិបតី ក្នុងពិធីបើកដំណើរការគម្រោងព្យាបាលដោយឥតគិតថ្លៃនៅគ្លីនិកពេទ្យភ្នែក ស្ថិតនៅសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
គម្រោងនេះរៀបចំដោយ អង្គការមូលនិធិអាស៊ាន ដើម្បីអប់រំ និងការអភិវឌ្ឍ សហការជាមួយពេទ្យភ្នែកកម្ពុជា ក្រោមការឧបត្ថម្ភរបស់អង្គការ សប្បុរសធម៌ អាន់ណាហ្ចះ ប្រទេសគូវ៉េត ដែលមានអ្នកជំងឺភ្នែកមកទទួលសេវ៉ាព្យាបាលចំនួន ២៥០ នាក់ មកពីបណ្តាខេត្តមួយចំនួន និងរាជាធានីភ្នំពេញ។
មានមតិសំណេះសំណាលលោក សាន់ សាប់អី បានថ្លែងអំអរគុណយ៉ាងជ្រាលជ្រៅ ចំពោះលោកបណ្ឌិត រ៉ូសម៉ាន សះរី ប្រធានអង្គការមូលនិធិអាស៊ាន ដើម្បីការអប់រំនិងអភិវឌ្ឍ លោក ហ្វាហាត់ អាត់ដាប៊ូស តំណាងអង្គការសប្បុរសធម៌ អាន់ណាហ្ចះ ប្រទេសគូវ៉េត និងលោកវេជ្ជបណ្ឌិត ប៉ាង សាម៉ន ប្រធានពេទ្យភ្នែកកម្ពុជា ដែលបាន សហការគ្នាបង្កើតឲ្យមានគម្រងនេះឡើង។ នេះគឺជាការរួមចំណែកមួយដ៏សំខាន់ ជាមួយរាជរដ្ឋាភីបាល ក្នុងការលើកកំពស់វិស្ស័យសុខាភិបាល ជាពិសេស បានជួយព្យាបាលជូនពុកម៉ែបងប្អូនដែលលោកពុំមានលទ្ធិភាពព្យាបាល។
លោក រដ្ឋលេខាធិការ ក៏បានអំពាវនាវដល់ពុកម៉ែបងប្អូនដែលមានបញ្ហាភ្នែក សូមមកទទួលសេវ៉ាព្យាបាលដោយឥតគិតថ្លៃនេះ ដោយគ្មានការភ័យខ្លាចអ្វីឲ្យសោះ សង្ឃឹមថា ក្រោយពីការវេះកាត់ព្យាបាលពីគ្រូពេទ្យជំនាញ ពុកម៉ែបងប្អូននឹងបានមើលឃើញឡើងវិញ ហើយនិងបានឃើញទិដ្ឋភាពដ៏ស្រស់ត្រកាលនៃប្រទេសជាតិយើង ដែលកំពុងតែមានការអភិវឌ្ឍក្រោមដំបូលសន្តិភាព ដែលស្ថិតក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់សម្តេអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
តាមរបាយការណ៍លោកបណ្ឌិត រ៉ូសម៉ាន សះរី បានឲ្យដឹងថា អង្គការមូលនិធិអាស៊ានដើម្បីការអប់រំនិងអភិវឌ្ឍ បានធ្វើប្រតិបត្តិការមនុស្សធម៌នៅប្រទេសកម្ពុជាអស់រយៈពេល ៤ ឆ្នាំមកហើយ គឺចាប់តាំងពីឆ្នាំ ២០១៤ មកម្លេះ។ លោកបន្តថា ក្រៅពីសកម្មភាពលើវិស្ស័យសុខាភិបាល ក៏មានសកម្មភាពមនុស្សធម៌មួយចំនួនផ្សេងទៀតមានដូចជា ផ្តល់អាហាររូបករណ៍ដល់និស្សិតសាកលវិទ្យាល័យបន្តការសិក្សានៅប្រទេសអារ៉ាប៊ីសាអ៊ូឌីត ធ្វើផ្ទះនិងឧបត្ថម្ភថវិការជូនគ្រូបង្រៀន ជនក្រីក្រ ធ្វើអណ្តូងទឹក បង្គន់អនាម័យ កម្មវិធីគួរហ្ពាន មជ្ឈមណ្ឌលសិក្សា ផ្តល់កញ្ចប់អាហារស្រាយបួស គឿងឧភាគបរិភោគ និងផ្សេងៗជាច្រើនទៀត ៕ ដោយ៖ សំរិត

អត្ថបទដែលជាប់ទាក់ទង