ប្រធានផ្សារទួលទំពូង៖ ប្រជុំពង្រឹងការងារ សន្តិសុខ សណ្ដាប់ធ្នាប់និង បរិស្ថាន
ភ្នំពេញ៖កាលពីល្ងាចថ្ងៃទី១៤ខែមករាឆ្នាំ២០២០នេះលោកចំរើន សុខលីម ប្រធានផ្សារទួលទំពូងខណ្ឌចំការមនរាជធានីភ្នំពេញបានបើកកិច្ចប្រជុំគណៈកម្មការផ្សារ បុគ្គលឹក សន្តិសុខដោយស្ដីពីការងារ សណ្ដាប់ធ្នាប់ និង ការងារអនាម័យបរិស្ថានទីផ្សារខណៈពេលជិតដល់ថ្ងៃបុណ្យចូលឆ្នាំចិននៅពេលឆាបមៗខាងមុខនេះ។
ក្រោយពីប្រជុំរួចនៅព្រឹកថ្ងៃទី១៥ខែមករាឆ្នាំ២០២០នេះលោកចំរើន សុខលីម ប្រធានផ្សារទួលទំពូងបានដឹកនាំកម្លាំងចុះរៀបចំសណ្ដាប់ធ្នាប់និងពង្រឹងការងារសន្តិសុខនៅតាមគោលដៅ ច្រកចេញចូលផ្សារទួលទំពូងនិងល្បាតចល័តការពារសុវត្ថិភាពនៅជុំវិញបរិវេណផ្សារដើម្បីពង្រឹងលើការងារសន្តិសុខក្នុងការផ្ដល់ភាពកក់ក្តៅជូនដល់បងប្អូនអាជីវករនិងអតិថិជនផ្សារទាំងអតិថិជនជាតិនិងអតិថិជនអន្តរជាតិខណៈពេលពួកគាត់មកកាន់ទីផ្សាររកទិញទំនិញគ្រប់មុខនៅផ្សារនិងពិសាអាហារផង។
លោកចំរើន សុខលីម ប្រធានផ្សារទួលទំពូងបានអោយដឹងថា សំរាប់ថ្ងៃនេះគឺបងប្អូនអាជីវករគាត់បើកតូបឬស្តង់លក់ដូរ ទំនិញឬអីវ៉ាន់ជាធម្មតាដូចសព្វដងអ៊ីចឹងនិងអតិថិជនជាតិនិងអន្តរជាតិគាត់ចេញចូលមកកាន់ទីផ្សារទួលទំពូងនាសព្វថ្ងៃនេះគឺមានចំនួនច្រើនជាងសព្វដងព្រោះអីខាងគណៈកម្មការយើងបានពង្រឹងចំពោះការងារសន្តិសុខ-សុវត្ថិភាព សណ្ដាប់ធ្នាប់និងបរិស្ថានកាន់តែប្រសើរហើយលើសពីនេះទៀតនោះគឺខាងគណះកម្មការផ្សារទួលទំពូងបានបន្តពង្រឹងការងារសន្តិសុខនៅតាមគោលដៅ នៅតាមច្រកចេញចូលផ្សារនិមួយៗដោយល្បាតចល័តការពារសុវត្ថិភាពជាប្រចាំ។
ជាមួយគ្នានេះខាងគណៈកម្មការផ្សារ ទួលទំពូងបានដឹកនាំកម្លាំងចុះរៀបចំសណ្ដាប់ធ្នាប់អោយមានរបៀបរៀបរយនៅតាមបណ្ដាតូបលក់ដូរអីវ៉ាន់និមួយៗទាំងខាងក្នុងផ្សារនិងនៅខាងក្រៅនៅ ជុំវិញបរិវេណផ្សារអោយមានរបៀបរៀបរយហើយបានណែនាំឲ្យអាជីវករដាក់តាំងទំនិញលក់ដូរតាមការកំណត់របស់គណៈកម្មការផ្សារ និងបានណែនាំឲ្យមានការប្រុងប្រយ័ត្នខ្ពស់ពីបញ្ហាភ្លើងផ្សែង បញ្ហាចាក់សោតូប ឬស្ដង់និងត្រូវវេចខ្ចប់ទុកដាក់សម្រាមឲ្យបានត្រឹមត្រូវផងដែរ។
ចំពោះបញ្ហាចរាចរណ៍នៅតាមបណ្តោយផ្លូវនាជុំវិញបរិវេណផ្សារទួលទំពូងដែលមានការកកស្ទះបន្តិចបន្តួច នោះគឺកម្លាំងសន្តិសុខតាមគោលដៅនិមួយៗដោយគាត់ចុះជួយសម្រួលចរាចរណ៍កុំអោយកកស្ទះ ដើម្បីិឱ្យបងប្អូនប្រជាជនគាត់ងាយស្រួលក្នុងការធ្វើដំណើរមកកាន់ទីផ្សារទួលទំពូងកាន់ច្រើនដើម្បីទិញទំនិញនិងមកពិសាអាហារគ្រប់មុខនៅទីនេះផងដែរ។
លោកប្រធានផ្សារទួលទំពូងបានអោយដឹងទៀតថាដោយឡែក សំរាប់ការងារអនាម័យ-បរិស្ថានវិញគឺភ្នាក់ងារអនាម័យនិងកម្លាំងសន្តិសុខផ្សារបានបន្តការបោសសម្អាត ប្រម៉ែប្រមូល សម្រាម នៅជុំវិញបរិវេណផ្សារជារៀងរាល់ពេលព្រឹកនិងពេលល្ងាច ហើយបានសហការជាមួយក្រុមហ៊ុនដឹកជញ្ជូនសំរាមអោយបានស្អាតជាប្រចាំផងដែរ។
គណៈកម្មការផ្សារទួលទំពូងបានបន្តចុះត្រួតពិនិត្យលើមុខម្ហូបចំណីអាហារនិងសាច់ជ្រូកនាំចូល និងលិខិតអនុញ្ញាតចេញពីបសុពេទ្យ និងវាយត្រាលេីសាច់ជ្រូកដេីម្បីការពារការដាក់លក់សាច់ជ្រូកមិនល្អនៅក្នុងផ្សារ ៕






