បាញ់ប្រហារសម្លាប់គូដណ្តឹងនៅផ្ទះជួល ស្ថិតក្នុងបុរីរំចេក ខណ្ឌកំបូល
ភ្នំពេញ ៖ សង្ស័យម្នាក់ត្រូវបានគេស្គាល់ថា ជាគូរដណ្ដឹងរបស់ជនរងគ្រោះ បានដកកាំភ្លើងបាញ់សម្លាប់ជនរងគ្រោះ បណ្តាលឲ្យស្លាប់ កាលពីវេលាម៉ោង៨និង៣០នាទីយប់ ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០ ស្ថិតនៅចំណុចផ្ទះលេខ០៣ ផ្លូវបេតុងBT បុរីរំចេក សង្កាត់កន្ទោក ខណ្ឌកំពូល រាជធានីភ្នំពេញ ។
ករណីបាញ់សម្លាប់គូដណ្ដឹងខ្លួនឯងនេះ នៅមិនទាន់មានការបញ្ជាក់ច្បាស់លាស់ថា បណ្ដាលមកពីអ្វីនោះទេ ។ ជនរងគ្រោះត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ តែជាអកុសល បានតែខ្យល់ស្លាប់តែម្ដង។
ជនសង្ស័យ មានឈ្មោះយានដាណេត ចំណែកជនរងគ្រោះ មានឈ្មោះឌីណា ពួកគេទាំងពីរគឺ ជាគូដណ្តឹងនឹងគ្នា ។ បន្ទាប់ពីធ្វើសកម្មភាពបាញ់ជនរងគ្រោះ រួចជនសង្ស័យបានគេចខ្លួនបាត់ពីកន្លែងកើតហេតុ។
នារីរងគ្រោះ ត្រូវបានជនដៃដល់ប្រើកាំភ្លើងខ្លីបាញ់ប្រហារបណ្តាលឲ្យស្លាប់ ដោយមូលហេតុត្រូវបានគេសន្និដ្ឋានថា អាចផ្តើមឡើងពីភ្លើងប្រច័ណ្ឌ ។
អ្នកជិតខាងបានដឹងក្រោយពេលឮសំឡេងផ្ទុះកាំភ្លើង នៅចំណុចផ្ទះទីតាំងកើតហេតុ ។ ភ្លាមៗនោះ បានផ្អើលនាំគ្នាចោមរោមមើលឃើញនារីម្នាក់ បានដេកដួលសន្លប់ស្តូកស្តឹង ក្នុងសភាពមានឈាមហូរពេញកម្រាលឥដ្ឋ នៅក្នុងផ្ទះដែលពួកគេស្នាក់នៅទៀតផង ។ នៅពេលនោះគេឃើញបុរសម្នាក់ បាននាំអ្នករបួសដាក់តាមម៉ូតូកង់បីទៅមន្ទីរពេទ្យ ។
ក្រោយចុះពិនិត្យនិងធ្វើកំណត់ហេតុសមត្ថកិច្ច បានឲ្យដឹងថា នារីរងគ្រោះបានផុតដង្ហើមស្លាប់ នៅក្នុងមន្ទីរពេទ្យដោយសារអាការរបួសធ្ងន់ធ្ងរពេក ខណៈជនដៃដល់និងអ្នកដឹកនារីរងគ្រោះ មកមន្ទីរពេទ្យបានគេចខ្លួនបាត់ស្រមោល ធ្វើឲ្យសមត្ថកិច្ចពិបាកក្នុងការស្វែងរកតម្រុយ ។ សពនារីរងគ្រោះតម្កល់ទុកនៅក្នុងវត្តស្ទឹងមានជ័យ រង់ចាំសមត្ថកិច្ចជំនាញចុះទៅធ្វើកោសល្យវិច័យបន្តទៀត ៕