ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា រៀបចំអាហារសាមគ្គី និងកញ្ចប់អំណោយ សម្រាប់កុមារកំព្រា និងទីទ័លក្រ ២០០នាក់ ព្រមទាំងចែកថវិកា ម្នាក់ ៧០,០០០ រៀល

85

 

ភ្នំពេញ៖ នៅឯមជ្ឈមណ្ឌលម៉ូឌែន៥ ស្ថិតក្នុងខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ បានរៀបចំពិធីអាហារសាមគ្គី និងចែកញ្ចប់អំណោយ សម្រាប់ក្មេងកំព្រាទីទ័លក្រខ្មែរឥស្លាម
ចំនួន២០០នាក់ ។ ពិធីនេះរៀបចំឡើងដោយ អង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា សហការជាមួយ SGQurban ប្រទេសសិង្ហបុរី ដោយមានអាហារពេលល្ងាចរួមគ្នាមួយពេល កញ្ចប់អំណោយមួយកញ្ចប់ និងថវិកា ៧០,០០០៛ ក្នុងម្នាក់។ កាលពីរល្ងាចថ្ងៃទី១៧ មករា ឆ្នាំ២០២០ និងចូលរួមពី
លោកស្រី ម៉ាណ ណាវី តំណាងរាស្ត្រ រាជធានីភ្នំពេញ បានមានប្រសាសន៍ លើកទឹកចិត្ត និងផ្តល់ក្តីសង្ឃឹមដល់ក្មួយៗទាំងអស់ សូមមានការតស៊ូក្នុងជីវិត ខិតខំរៀនសូត្រឲ្យក្លាយជាសិស្សពូកែ បងៗ អុំពូមីង មិនបានទុកក្មួយៗចោលនោះឡើយ ថ្វីត្បិតតែក្មួយៗគ្មានឪពុកម្តាយ តែក្មួយក៏មិនបានឯកានោះឡើយ នៅក្នុងសង្គមដែលពោរពេញដោយសុខសន្តិភាពនេះ សូមក្មួយៗយកចិត្តទុកដាក់រៀនសូត្រ ជៀស វាងឲ្យឆ្ងាយអំពីគ្រឿងញៀន និងអំពើអបាយ មុខទាំងឡាយ សង្ឃឹមថា ក្មួយៗនឹងមានអនាគតល្អ។
លោក ណាសៀត អូស្មាន ប្រធានសមាគមសម្ព័ន្ធយុវជនមុស្លិមកម្ពុជា(CM YA) បានថ្លែងអំណរគុណដល់លោក មូហ្សាំមិល ម្ចាស់ឧបត្ថម្ភ តំណាងសប្បុរស ជនពីប្រទេសសង្ហបុរី ដែលតែងតែរៀបចំពិធីអាហារសាមគ្គី ចែកអំណោយ និងថវិកា ដល់ប្អូនៗកុមារកំព្រានៅកម្ពុជា ហើយនេះគឺជាលើកទី៤ហើយ ដែលលោកបានរៀប ចំ។ ក្នុងនោះ លោក ណាសៀត អូស្មាន ក៏បានអរគុណផងដែរដល់ ឯកឧត្តម កៅ អ៊ីរ៉ន អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន ដែលជានិច្ចកាលតែងតែធ្វើការទំនាក់ទំនងយ៉ាងល្អប្រសើរ លើកិច្ចការនេះ និងការងារមនុស្សធម៌មួយចំនួនជាច្រើនផ្សេងទៀត ក្នុងរយៈពេលកន្លងមក ៕ ដោយ៖ សំរិត

អត្ថបទដែលជាប់ទាក់ទង