ស្រ្ដីក្លាហានបេីកឡានមិនព្រមឈប់ ពេលសមត្ថកិច្ចហៅត្រួតពិនិត្យ ខឹងថយឡានបុកបង្គោលភ្លេីងជេរថាសមត្ថកិច្ចទៀត
កំពង់ស្ពឺ ÷ ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺបានឲ្យដឹងថា
ស្រ្ដីក្លាហានបេីកឡានមិនព្រមឈប់ ពេលសមត្ថកិច្ចហៅត្រួតពិនិត្យ ខឹងថយឡានបុកបង្គោលភ្លេីងជេរថាសមត្ថកិច្ចទៀត នៅតាមបណ្ដោយផ្លូវជាតិលេខ៤ មុខមន្ទីរសារធារណការខេត្តកំពង់ស្ពឺ។
រថយន្តមួយគ្រឿង ម៉ាក HYUNDAI ស្លាកលេខភ្នំពេញ 2AN-9118 ពណ៌ទឹកប្រាក់ ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ ៤ ពីទិស ខាងលិច ទៅទិសខាងកើត លុះមកដល់គោលដៅភ្លេីងស្ដុបមុខមន្ទីរសារធារណការខេត្តកំពង់ស្ពឺ ចំណុចគោលដៅត្រួតពិនិត្យការអនុវត្តន៍ច្បាប់ចរាចរណ៍ផ្លូវគោក របស់នគរបាលចរាចរណ៍ នៃស្នងការដ្ឋាននគរបាលខេត្ដកំពង់ស្ពឺ ត្រូវបានកំលាំងនគរបាលចរាចរណ៍បញ្ជាឲ្យរថយន្ដចូលខាងដេីម្បីត្រួតពិនិត្យ កាលពីវេលាម៉ោង ១០:២០នាទីព្រឹក ថៃ្ងទី១៧ ខែមករា ឆ្នាំ២០២០ ។
រថយន្ដបានបត់ចូលតាមការបញ្ជារបស់មន្រ្ដីនគរបាលចរាចរណ៍ និងបានឈប់ ប៉ុន្ដែមិនបានចុះពីលេីរថយន្ដនោះទេ ស្រាប់អ្នកបញ្ជារថយន្ដបានបេីកថយក្រោយភ្លាមមួយរំពេច ហាក់ដូចជាមានបំណងចង់រត់គេចទៅមុខ ចៃដន្យរថយន្ដថយលឿនពេកមិនបានប្រុងប្រយ័ត្នក៏បុកបង្គោលភ្លេីងសញ្ញា ប្រុងប្រយ័ត្ន ពណ៌ទឹកក្រូច ដែលដាក់បំភ្លឺសម្រាប់ជាសញ្ញាបញ្ជាក់ប្រាប់អ្នកធ្វើដំណើរឲ្យមានការប្រុងប្រយ័ត្ននិងបន្ថយល្បឿន ចំពោះគោលដៅនៅខាងមុខ ។
ក្រោយពីបង្កគ្រោះថ្នាក់រួចអ្នកបេីកបររថយន្ដបានបេីកទ្វាចុះមក ក៏ស្រែកថាឲ្យនគរបាលមិនចេះមេីល ហេតុអីយកបង្គោលមកដាំលេីផ្លូវរកងាប់អី អាណាមេីល ! យី ! កន្លែងហ្នឹងនគរបាលអង្គុយមិនចេះចាំប្រាប់គេ .! លោកព្រះ ស្រ្ដីម្នាក់នេះពិតជាចម្លែកក្នុងចំពោះមនុស្សរស់នៅលេីភពផែនដីនេះ ….. រង់ចាំលទ្ធផលបង្ហាញឈ្មោះ នៅពេលក្រោយ៕
