ដ្រូនស៊េរីទំនើបមួយគ្រឿង ធ្លាក់នៅឃុំកោះស្តេច ក្រុមអ្នកជំនាញរកឃើញថា គ្មានជាតិផ្ទុះនៅក្នុងដ្រូននោះទេ ហើយដឹកយកទៅទីបញ្ជាការកងទ័ពនៅឯភ្នំពេញ ដើម្បីពិនិត្យ
កោះកុង ៖ សេចក្តីរាយការណ៍ពីខេត្តកោះកុង អំពីបញ្ហាយន្តហោះដ្រូនស៊េរីទំនើបមួយគ្រឿង ដែលបានធ្លាក់នៅលើទឹកដីឃុំកោះស្តេច ស្រុកគិរីសាគរ ខេត្តកោះកុង កាលពីរាត្រីថ្ងៃទី១៦ មករា កន្លងទៅថ្មីៗនេះ។
យោងរបាយការណ៍របស់មន្ត្រីនគរបាលនៃអធិការដ្ឋាននគរបាលស្រុកគិរីសាគរ បានឲ្យដឹងថា កាលពីព្រឹកមិញ (១៨ មករា)ក្រុមCMAC បានចុះទៅពិត្យមើលទៅលើដ្រូននោះរួចរាល់ហើយ ឃើញថាគ្មានជាតិផ្ទុះនៅក្នុងដ្រូននោះទេ ហើយក្រុមការងារនៃអគ្គបញ្ជាការក្រសួងការពារជាតិ កំពុងកាត់ដ្រូននេះជាបំណែកៗ ដឹកយកទៅទីបញ្ជាការកងទ័ពនៅឯភ្នំពេញ ដើម្បីពិនិត្យនិងវិភាគបន្តទៀត។ ចំពោះបញ្ហាថាដ្រូននេះ ជារបស់អ្នកណា មកពីណា និងដើម្បីអ្វីនោះ ក្រុងការងារខាងលើសូមមិនឆ្លើយ កុំឲ្យមានការប៉ះពាល់ដល់សន្តិសុខជាតិ៕