ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រយៈពេល​២​ម៉ោង​ កម្លាំង​នគរបាល​បឹង​កេងកង​ ឃាត់ខ្លួន​សិស្សសាលា​អន្តរ​ទ្វីបអាមេរិក​កាំ​ង​ម្នាក់​ ករណី​ឃាតកម្ម​

94

ភ្នំពេញកម្លាំងនគរបាលខណ្ឌបឹងកេងកងដឹកនាំដោយលោកវរសេនីយ៍ទោស៊ឹពិសិដ្ឋអធិការនគរបាលខណ្ឌរយៈពេលម៉ោងកម្លាំងជំនាញខណ្ឌសហការជាមួយកម្លាំងនគរបាល់ប៉ុស្តិ៍បានឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីឃាតកម្ម

លោកអធិការបានឲ្យដឹងថាមានករណីឃាតកម្ម​(​វាយសម្លាប់ដោយដៃ​)​ បានកើតឡើងនៅមុខផ្ទះលេខ២៣ផ្លូវ១៩៥ក្រុម២០ភូមិសង្កាត់ទំនប់ទឹកខណ្ឌបឹងកេងកងកាលពីវេលាម៉ោង១៥នឹង៤០នាទីថ្ងៃទី១៨ខែមករាឆ្នាំ២០២០

ជនសង្ស័យឈ្មោះនីលីស៊ាប្រុសអាយុ១៤ឆ្នាំជនជាតិខ្មែរមុខរបរសិស្សថ្នាក់ទីសាលាអន្ដរទ្វីបអាមេរិកកាំស្នាក់នៅផ្ទះលេខA​ ផ្លូវ១២BT​សង្កាត់បឹងទំពន់ទីខណ្ឌមានជ័យ

ជនរងគ្រោះសំសន្ធិវង្សភេទប្រុសអាយុ១៤ឆ្នាំខ្មែរមុខរបរសិស្សថ្នាក់ទីសាលាអន្តរទ្វិអាមេរិកាំ​AIS​ ស្នាក់នៅផ្ទះលេខ៤៣០ផ្ល២៤BT​ ភូមិត្នោតជ្រំសង្កាត់បឹងទំពន់ខណ្ឌមានជ័យ

លោកអធិការបានបញ្ជាក់ថាកាលពីថ្ងៃទី១៨ខែមករាឆ្នាំ២០២០វេលាម៉ោងជនរងគ្រោះរួមជាមួយមិត្តភ័ក្ដ្របានជិះម៉ូតូចេញពីសាលាអន្ដរទ្វីបអារមេរិចកាំទៅជួបជាមួយជនសង្ស័យនៅផ្លូវ៤០២សង្កាត់ទំនប់ទឹកខណ្ឌបឹងកេងកងដោយបានណាត់គ្នាវ៉ៃគ្នាជាមួយជនសង្ស័យ​ (​មានទំនាស់នឹងគ្នារឿងហៅអាហ្គែ​)​បន្ទាប់ពីជួបគ្នាជាជនសង្ស័យក៏បានវាយគ្នាតែម្ដងខណៈនោះជនរងគ្រោះក៏បានដួលជនសង្ស័យឃើញដូចនេះក៏បានជិះម៉ូតូរត់គេចមកផ្ទះនៅម្តុំបឹងទំពន់ដោយជិះម៉ូតូម៉ាក​Today​ គេចខ្លួនតែម្ដងបន្ទាប់មកជនរងគ្រោះត្រូវបានមិត្តភ័ក្ដ្រជូនទៅមន្ទីរពេទ្យមិត្តភាពខ្មែរ​-​សូវៀតប៉ុន្ដែត្រូវបានគ្រូពេទ្យប្រាប់ថាបានស្លាប់បាត់ហើយពេលនោះដែរខាងមន្ទីរពេទ្យក៏បានទូរស័ព្ទរាយការណ៍មកសមត្ថកិច្ចប៉ុស្តិ៍តែម្តង

ក្រោយពីបានទទួលព័ត៌មានផ្នែកជំនាញបានពិនិត្យនិងស្រាវជ្រាវបន្ទាន់រហូតដល់ការឃាត់ខ្លួនបានក្រោយកើតហេតុរយៈពេលពីរម៉ោងបច្ចុប្បន្នជនសង្ស័យរួមទាំងមធ្យោបាយត្រូវបានឃាត់ខ្លួននៅអធិការដ្ឋានដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ

អត្ថបទដែលជាប់ទាក់ទង