ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឡាននិងម៉ូតូ ព្រលះគ្នារបួសធ្ងន់ម្នាក់

1,172

កណ្ដាល៖លោកអធិការប៉ូលិសស្រុកកៀនស្វាយព្រុំ សំណាងបានអោយដឹងនៅព្រឹកថ្ងៃទី១៩ខែមករឆ្នាំ២០២០នេះថាដោយស្តីពី:ករណីគ្រោះថ្នាក់ចរាចរណ៏ផ្លូវគោក រថយន្តនឹងម៉ូតូ បណ្ដាលអោយយុវជនម្នាក់រងរបួសធ្ងន់និងខូចខាតម៉ូតូ ០១គ្រឿង រថយន្ត ខូចខាតគ្រឿង ។
លោកអធិការបានអោយដឹងទៀតថាករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងកាលពីល្ងាចថ្ងៃទី ១៨ ខែ មករា ឆ្នាំ២០២០នេះនៅលើកំណាត់ផ្លូវលេខ១១០ ចំនុចភូមិព្រែកស្វាយ ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល
លោកអធិការបាននិយាយរៀបរាបអោយដឹងថានៅថ្ងៃខែឆ្នាំខាងលើនេះមានម៉ូតូមួយគ្រឿងម៉ាក់ សុងការ៉េ ពណ៍ ក្រហម ពាក់ ស្លាកលេខ ភ្នំពេញ 1FS.2992 បើកបរដោយឈ្មោះ គឹមលាង ប៊ុនធឿន ភេទ ប្រុស អាយុ ១៩ឆ្នាំ ជនជាតិ ខ្មែរ មានទីលំនៅភូមិ ព្រែកតាតិន ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្តាល មុខរបរ កសិករ (របួសធ្ងន់ )បើកបរទិសដៅពីលិចមកកើត(ភ្នំពេញទៅស្អាង)ពេលមកដល់ចំណុចកើតហេតុវ៉ា រថយន្តមួយគ្រឿង ហើយក៏ជ្រុលទៅបុកជាមួយរថយន្តមួយគ្រឿងទៀត ម៉ាក់ LEXUS RX 300 ពណ៍ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2AG.7498 បើកបរដោយឈ្មោះ ចាប ចំរើន ភេទ ប្រុស អាយុ ៣៩ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ ភូមិ ក្បាលទំនប់ សង្កាត់ បឹងទំពុន ខណ្ឌ័មានជ័យ រាជធានី ភ្នំពេញ មុខរបរ ចុងភៅ។
ម៉ូតូខូចខាត ម៉ូតូនិង រថយន្ត ០១គ្រឿង យកមករក្សាទុកជាភស្តុតាងនៅអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ ដើម្បីបន្តនីតិវិធី។
ការសន្និដ្ឋានអ្នកបើកបរ ម៉ូតូម៉ាក សុងការ៉េ ធ្វេសប្រហែស ខ្ចីខ្ជាខ្វះការប្រុងប្រយត្ន័ មិនមើលឧបសគ្គខាងមុខ បើកវ៉ា ចូលចំណែកផ្លូវខាងរថយន្ត បណ្តាលអោយមានគ្រោះថ្នាក់៕

អត្ថបទដែលជាប់ទាក់ទង