ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

​ដ្រូ​ន​មួយ​គ្រឿង ​ធ្លាក់​នៅកោះកុង​ តម្លៃជាង១០០០​លាន​រៀល​ ដោះ​បំបែក​​តួខ្លួន​ចេញ​យកមកស្រាវជ្រាវ

56

 

កោះកុង ​៖ ​ដ្រូ​ន​មួយ​គ្រឿង ដែល​ធ្លាក់​នៅ​ចំណុច​ភូមិ​ពាម​កាយ ឃុំ​កោះ​ស្តេច ស្រុក​គិរីសាគរ ខេត្តកោះកុង ហើយ​ត្រូវ​បាន​ប្រជាពលរដ្ឋ​ប្រទះឃើញ​កាលពី​ល្ងាច​ថ្ងៃ​ទី​១៦ ខែ​មករា ឆ្នាំ​២០២០​នោះ ត្រូវ​បាន​ប្រភពបញ្ជាក់ពីតម្លៃ និង​ក្រុមហ៊ុន ដែល​ផលិត​វា​ឡើង​ហើយ។ប៉ុន្តែថាតើហេតុអ្វី ​បាន​វា​មក​ធ្លាក់​លើ​ដី​ខ្មែរ​នោះ ​មិន​ទាន់​មាន​ប្រភព​ណា​មួយ​បញ្ជាក់​នៅឡើយ​ទេ។ នេះបើតាមការផ្សាយព័ត៌មានរបស់មន្ទីរព័ត៌មានខេត្តកោះកុង នៅថ្ងៃទី១៩ខែមករាឆ្នាំ២០២០។

តម្លៃ​ដ្រូ​ន ដែល​ធ្លាក់​នៅ​កោះកុង​នោះ ចន្លោះ​ពី ​១០០០​លាន​រៀល ទៅ​១៣០០​លាន​រៀល ហើយ​ស្ថិត​ក្នុង​ស៊េរី Rainbow drone ​ផលិត​នៅ​​ខែ ឧសភា ​ឆ្នាំ​២០១៥ ​ជាផលិតផល​របស់ ក្រុមហ៊ុន CASC (​ក្រុមហ៊ុន​ចិន)។ ចំពោះ​មូលហេតុ​នៃ​ការ​ធ្លាក់​នេះ ​ត្រូវ​បាន​គេ​សន្និដ្ឋាន​ថា ​បណ្ដាល​មក​ពី​អស់​ប្រេង

គួរ​បញ្ជាក់​ថា ដ្រូ​ន​មួយ​គ្រឿង ដែល​ធ្លា​ក់​នៅ​កោះកុង​ខាង​លើ​នេះ ​ទំហំ​ ​តួ ៥,១០​ម៉ែត្រ ស្លាបសងខាង ៩,៦០​ម៉ែត្រ​​ ហើយ​ក្រុម​ជំនាញ​បច្ចេកទេស បាន​សម្រេ​ច​ដោះ​បំបែក​​តួខ្លួន​ចេញ ដើម្បី​ងាយស្រួល​ក្នុ​ង​​ដឹកជញ្ជូន​យក​មក​ភ្នំពេញ ហើយ​រៀប​ប​ញ្ចូ​ល​​វិញ​ក្នុង​គោលដៅ​ស្រាវជ្រាវ៕​

អត្ថបទដែលជាប់ទាក់ទង