បណ្តាញសង្គម ចោទលោកស្នងការនគរបាលខេត្តកោះកុង ហាមមិនឲ្យលោក តាន់ ហេង ធ្វើផ្ទះលើដីរបងគាត់
កោះកុង៖ មានការបង្ហោះសារលើបណ្តាញសង្គមហ្វេសប៊ុកថា ហេតុអ្វីបានជាលោកស្នងការនគរបាលខេត្តកោះកុង ហាមមិនឲ្យលោក តាន់ ហេង ធ្វើផ្ទះលើដីរបងគាត់អ៊ីចឹង ។ ករណីនេះស្នងការនគរបាលខេត្តកោះកុង បានបញ្ជាក់ថា ដីនោះ គឺលោក តាន់ ហេង បានយកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួនដោយធ្វើរបងបិតបាំង រារាំងការដើរចេញ ចូល បង្កការលំបាកដល់មន្ត្រី ដែលរស់នៅក្នុងអង្គភាពរហូតមក កាលគាត់ជាស្នងការង (បច្ចុប្បន្នចូលនិវត្តន៍) រដ្ឋបាលស្នងការដ្ឋាន បានធ្វើបណ្តឹង ទៅអាជ្ញាធរខេត្តរួចហើយ។
ស្នងការដ្ឋាននគរបាលខេត្តកោះកុង សូមធ្វើការឆ្លើយបំភ្លឺ ចំពោះគណនីហ្វេសបុកឈ្មោះថា “ ស្អែកស្លាប់ស្អែកស្លាប់ ត្រូវបម្រើរាស្ត្រ “ ដែលបានបង្ហោះខ្លឹមសារថា ហេតុអ្វីបានជាលោកស្នងការហាមមិនឲ្យលោក តាន់ ហេង ធ្វើផ្ទះលើដីរបងគាត់ចឹង !!។
រដ្ឋបាលនៃស្នងការដ្ឋាននគរបាលខេត្តកោះកុង នៅថ្ងៃទី១៩ខែមករានេះ សូមធ្វើការបំភ្លឺ ជូនចំពោះមតិសាធារណជនមេត្តាជ្រាបថា ចំពោះអតីតប្រវត្តិដីនេះ មិនមែនជារបស់លោក តាន់ ហេង នោះទេ ដីនោះ គឺផ្លូវចេញ-ចូល ស្នងការដ្ឋាននគរបាលខេត្ត ស្ថិតក្នុងទិសខាងត្បូង នៃអង្គភាពស្នងការដ្ឋាន សម្រាប់បងប្អូន មន្ត្រីនគរបាលដែលស្នាក់នៅក្នុងអង្គភាពប្រើប្រាស់ជាច្រកចេញ - ចូល មិនមែនជាកម្មសិទ្ធិរបស់ លោក តាន់ ហេង នោះទេ ហើយក៏មិនមែនជាកម្មសិទ្ធិរបស់លោកឧត្តមសេនីយ៍ទោ សំឃិត វៀន ស្នងការនគរបាលខេត្តដែរ ដោយដីនេះលោក តាន់ ហេង បានយកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួនដោយធ្វើរបងបិតបាំង រារាំងការដើរចេញ ចូល បង្កការលំបាកដល់មន្ត្រី ដែលរស់នៅក្នុងអង្គភាពរហូតមក កាលគាត់ជាស្នងការង(បច្ចុប្បន្នចូលនិវត្តន៍) រដ្ឋបាលស្នងការដ្ឋាន បានធ្វើបណ្តឹង ទៅអាជ្ញាធរខេត្តរួចហើយ។ មិនមែនលោកស្នងការជំទាស់នឹងការសាងសង់របស់ តាន់ ហេង នោះទេ៕