អាជ្ញាធរខណ្ឌច្បារអំពៅ បង្ក្រាបទីតាំងជល់មាន់ នៅក្នុងសត្តឃាតដ្ឋានជ្រូកព្រះពន្លា ដកហូតមាន់ជល់ ១៦ក្បាល
ភ្នំពេញ ៖ ក្រោយពីទទួលព័ត៌មានភ្លាមថា នៅក្នុង ទីសត្តឃាតដ្ឋានជ្រូកព្រះពន្លា បានលួចបើករបរខុសច្បាប់មួយទៀត គឺល្បែងស៉ីសងជល់មាន់ និងលេងបៀ ដាក់លុយធំៗនោះ នៅវេលាម៉ោង១០ និង៣០នាទី ថ្ងៃទី២០ ខែមករា ឆ្នាំ២០២០ លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ បានបញ្ជាអោយលោក រស់ សុភក្តិ អភិបាលរងខណ្ឌ ដឹកនាំកម្លាំងចុះបង្ក្រាបជាបន្ទាន់ នៅនៅក្នុងបរិវេណសត្តឃាតដ្ឋានជ្រូកព្រះពន្លាភ្លាមៗផងដែរ ។
ក្នុងប្រតិបត្តិការចុះបង្ក្រាបយ៉ាងក្តៅគគុកនេះ ជាលទ្ធផលសមត្ថកិច្ចចាប់មាន់ជល់ ប្រមាណ ១៦ក្បាល និងសម្ភារៈជាច្រើនទៀត ។
សូមបញ្ជាក់ថា ទីតាំងសត្តឃាតដ្ឋានជ្រូកព្រះពន្លា ដែលបានលួចបើកលេងល្បែងស៉ីសង ប្រភេទជល់មាន់ និងលេងបៀនេះ ស្ថិតនៅក្នុងភូមិអូរអណ្តូង សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ ៕