មានករណីគ្រោះថ្នាក់អគ្គិភ័យ ឆេះរថយន្ត០១គ្រឿង នៅក្រុងព្រះវិហារ
ថ្ងៃទី២០/០១/២០២០ វេលាម៉ោង១០:១០នាទី មានករណីគ្រោះថ្នាក់អគ្គិភ័យឆេះរថយន្ត០១ លេីក នៅចំណុចភូមិកំពង់ចម្លង សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ បណ្ដាលឲ្យខូចខាត៖ ១/ ឆេះរថយន្តដឹកប្រេង០១ គ្រឿង ម៉ាកហុីយ៉ាន់ដាយពណ៍ខៀវទម្ងន់ ១តោន(ខូចខាតទាំងស្រុង) ២/ ប្រេងសាំងចំនួន ៣០កាន និងប្រេងម៉ាស៊ូត ៣៥កាន។ មូលហេតុ: ឆ្លងចរន្តរថយន្ត។ជនរងគ្រោះឈ្មោះ ផៃជឿនភេទប្រុសអាយុ៣៥ឆ្នាំមុខរបរបេីកបរ និងប្រពន្ធឈ្មោះសួន រដ្ឋាអាយុ ២៨ឆ្នាំមុខរបរលក់ដូរ រស់នៅភូមិកេីតហេតុខាងលេី។
ករណីខាងលេីនេះ កម្លាំងរបស់ស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ អធិការដ្ឋាននគរបាលក្រុងព្រះវិហារ និងអធិការដ្ឋាននគរបាលស្រុកត្បែងមានជ័យ សរុបចំនួន ១៥០នាក់ និងប្រេីប្រាស់រថយន្តអគ្គិភ័យចំនួន ០២គ្រឿង ប្រេីប្រាស់ទឹកអស់ ០២ ឡាន និងគ្រាប់បាល់ពន្លត់អគ្គិភ័យចំនួន ២០គ្រាប់ ដោយចុះជួយអន្តរាគមន៍ទាន់ពេលវេលាមិនបណ្ដាលអោយមនុស្សសត្វរងគ្រោះ និងឆេះរាលដាលដល់ផ្ទះប្រជាពលរដ្ឋឡេីយ៕