ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នគរបាលខណ្ឌដង្កោ ឃាត់យោធាសក្តិ៣ម្នាក់ ស្រវឹងស្រាបាញ់បោះសេរី

85

ភ្នំពេញសមត្ថកិច្ចខណ្ឌដង្កោបានចុះអន្តរាគមន៍ឃាត់ខ្លួនមន្ត្រីយោធាស័ក្តិម្នាក់បំរើការងារនៅអង្គភាពយោធភូមិភាគពិសេសស្រវឹងស្រាបាញ់បោះសេរីបង្កឱ្យមានការភ្ញាក់ផ្អើលប្រជាពលរដ្ឋនិងសមត្ថកិច្ចមូលដ្ឋាន

មន្ត្រីយោធារូបនោះឈ្មោះពៅសារ៉នភេទប្រុសអាយុ៤៣ឆ្នាំស្នាក់នៅផ្ទះលេខ០៦ផ្លូវលេខ១១០ភូមិថ្មីសង្កាត់ដង្កោខណ្ឌដង្កោរាជធានីភ្នំពេញត្រូវបានចាប់ខ្លួនភ្លាមៗបន្ទាប់ពីធ្វើសកម្មភាពប្រើប្រាស់អាវុធខ្លីដើមម៉ាកឡុកបាញ់មេឃចំនួនគ្រាប់នាវេលាម៉ោង១៩និង៤០នាទីថ្ងៃទី១៩ខែមករាឆ្នាំ២០២០នៅចំណុចម្តុំលំនៅឋានរបស់ជនសង្ស័យជាមួយនឹងការចាប់ខ្លួនជនសង្ស័យសមត្ថកិច្ចហូតអាវុធខ្លីម៉ាកឡុកដើមគ្រាប់ចំនួន១០នឹងនៅកន្លែងកើតហេតុអត្តសញ្ញាណប័ណ្ណនាយទាហាន១សន្លឹកលិខិតឧទ្ទេសនាម១សន្លឹកនិងរកឃើញសំបកគ្រាប់០១ផងដែរ

សេចក្តីរាយការណ៍ឱ្យដឹងថាជនសង្ស័យនិងវត្ថុតាងបន្ទាប់មកត្រូវបានសមត្ថកិច្ចចាប់បញ្ជូនទៅការិយាល័យព្រហ្មទណ្ឌនៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញដើម្បីអនុវត្តបន្តតាមនីតិវិធី

អត្ថបទដែលជាប់ទាក់ទង