ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មេប៉ុស្ដិ៍ប៉ូលិសឃុំសំរោងធំ​ ផ្ដល់អំណោយជូន លោកយាយចាស់ជរា គ្មានទីពឹងនិងស្រ្តីទើបសម្រាលកូន

756

កណ្ដាល៖ដោយអនុវត្តន៍តាមការណែនាំពីសំណាក់លោកព្រុំ សំណាងអធិការប៉ូលិសស្រុកកៀនស្វាយកាលពីព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២០នេះ លោកហួត សីហាមេប៉ុស្តិ៍ប៉ូលិសឃុំសំរោង
ធំ បានយកអំណោយទៅចែកជូន ដល់ស្រ្តីទើបនិង
សម្រាលកូនដែលក្នុងនោះកូនរបស់ស្រ្តីរូបនោះគឺកើតមកកាយសម្បទាមិនគ្រប់លក្ខណះ(ពិកាជើងទាំងពី)និងលោក
យាយចាស់ជរាគ្មានទីពឹងផងដែរ។
លោកហួត សីហាមេប៉ុស្ដិ៍ប៉ូលិសឃុំសំរោងធំបានអោយដឹងថាអំណោយដែលយកមកផ្ដល់ជូនលោកយាយចាស់ជរាគ្មានទីពឹងនិងស្រ្តីទើបសម្រាលកូននោះគឺទី១ឈ្មោះ យន្ត ខន ភេទស្រីអាយុ ៨២ឆ្នាំ រស់នៅភូមិជ័យឧត្តម២ ឃុំសំរោងធំ ស្រុកកៀនស្វាយខេត្តកណ្ដាលនិងទី
២- ឈ្មោះ នី វណ្ណា ភេទស្រី អាយុ២៣ឆ្នាំ
និងកូន ឈ្មោះ ម៉ក សុខខា ស្រីលុយ ភេទស្រី អាយុ០៣ថ្ងៃ មានទីលំនៅភូមិជ័យឧត្តម២ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាយ ។
អំណោយផ្ដល់ជូនប្រជាជនទីទ័លក្រ២គ្រួសារខាងលើនោះគឺគ្រួសារទារិកាពិកាជើងទាំងពីទទួលបាន
អង្ក១បេ៥០គីឡូ,ទឹកត្រីចំនួន០២យួ,ទឹកសុីអុីវចំនួន០២យួរ,ត្រីខចំនួន០២យួរ,មីចំនួន០២កេះ,ថវិការចំនួន២០ម៉ឺនរៀល។
រីឯគ្រួសារលោកយាយចាស់ជរាគ្មានទីពឹងគឺលោកយាយឈ្មោះ យន្ត ខន អាយុ ៨២ឆ្នាំ មាន
ទីលំនៅភូមិឃុំខាងលើ ។សម្ភារៈទទួលបានរួមមាន៖អង្ក១បេ៥០គីឡូក្រាម,ទឹកត្រី០២យួរទឹកសុីអុីវ០២យួរ,ត្រីខចំនួន០២យួរមីចំនួន០២កេះ,ថវិការចំនួន១០ម៉ឺនរៀល។
លោកហួត សីហា មេប៉ុស្ដិ៍ប៉ូលិសឃុំសំរោងធំបានអោយដឹងថាថ្វីត្បិតអំណោយផ្ដល់ជូនប្រជាជនដែលទីទ័លក្រ២គ្រួសារខាងលើនោះមានបរិមាណមិនសូវច្រើនក្ដីតែអាចដោះស្រាយជីវភាពប្រចាំថ្ងៃបានមួយគ្រាផងដែរពោលគឺបានតិចប្រសើរជាងអត់៕

អត្ថបទដែលជាប់ទាក់ទង