ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រទេសចំនួន ៤៤ប្រទេស នៅជុំវិញពិភពលោក រួមទាំងកូរ៉េខាងជើង ត្រូវការជំនួយជាបន្ទាន់

137

 

អង្គការកសិកម្ម និងស្បៀងអាហារ (Food and Agriculture Organization) ដែលហៅកាត់ថា ហ្វាវ (FAO) បានចេញរបាយការណ៍មួយ នៅថ្ងៃ ទី៦ មីនានេះ ស្តីពីប្រទេសចំនួន ៤៤ប្រទេស នៅជុំវិញពិភពលោក រួមទាំងកូរ៉េខាងជើងផងដែរ ដែលត្រូវការជំនួយជាបន្ទាន់ ដែលនេះបើតាមការចុះផ្សាយ របស់ទីភ្នាក់ងារព័ត៌មាន យ៉ុនហាប់ (Yonhap News Agency) ។

អង្គការ FAO បានឲ្យដឹងថា ៤០% នៃចំនួនប្រជាពលរដ្ឋកូរ៉េខាងជើង សរុបជាង ២៥លាននាក់ កំពុងជួបប្រទះនូវគ្រោះទុរភិក្ស ដោយមិនមានអាហារ ទទួលទានគ្រប់គ្រាន់ប្រចាំឆ្នាំ ខណៈដែលប្រទេសឯកោមួយនេះ បានជួបប្រទះនូវគ្រោះរាំងស្ងួត អស់រយៈពេលជាង ០៣ឆ្នាំជាប់គ្នា។

កង្វះអាហារទទួលទានប្រចាំឆ្នាំ បានធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់សុខភាព របស់ប្រជាពលរដ្ឋកូរ៉េខាងជើង ដោយធ្លាក់ខ្លួនឈឺ ហើយប្រសិនបើពិភពលោក មិនផ្តល់ជំនួយដល់ប្រទេសនេះ ឲ្យទាន់ពេលវេលាទេ ការបាត់បង់ជីវិតមនុស្ស និងជំងឺរាតត្បាតកាន់ខ្លាំង នៅក្នុងប្រទេសនេះ៕

អត្ថបទដែលជាប់ទាក់ទង