មនុស្សបានជាសះស្បើយ ពីវីរុសខូវីដ-១៩នៅ ជុំវិញពិភពលោកកើនឡើងដល់៦៨,៣០៧នាក់
កំណើននៃមនុស្សដែលបានជាសះស្បើយពីវីរុសខូវីដ–១៩នៅជុំវិញពិភពលោកបានកើនឡើងដល់៦៨,៣០៧នាក់ហើយនៅជុំវិញពិភពលោកគិតត្រឹមព្រឹកថ្ងៃសុក្រទី១៣មីនានេះដែលជាចំនួននៃការជាសះស្បើយក្នុងអត្រាខ្ពស់ដែលនេះបើតាមការចុះផ្សាយរបស់South China Morning Post ។
ប្រភពដដែលបានបន្តថាចំនួនមនុស្សបាត់បង់ជីវិតនិងចំនួនមនុស្សឆ្លងនៃវីរុសផ្លូវដង្ហើមមួយនេះក៏បានកើនឡើងខ្ពស់ដែរនៅជុំវិញពិភពលោកដែលគិតត្រឹមព្រឹកថ្ងៃសុក្រដូចគ្នានេះចំនួមនុស្សស្លាប់បានកើនឡើងដល់៤,៩៣១នាក់និងមនុស្សចំនួន១២៩,៨៤៦នាក់ផ្សេងទៀតបានឆ្លងវីរុសនេះ។
ចិនជាប្រទេសនៅតែឈរក្នុងលំដាប់លេខ១នៅលើពិភពលោកដែលមានមនុស្សស្លាប់មនុស្សឆ្លងនិងមនុស្សជាសះស្បើយពីវីរុសខូវីដ–១៩ច្រើនជាងគេគឺមនុស្សចំនួន៣,១៦៩នាក់បានបាត់បង់ជីវិតមនុស្សចំនួន៨,០៧៩៣នាក់បានឆ្លងនិងមនុស្សចំនួនជាង៦០,០០០នាក់បានជាសះស្បើយពីវីរុសផ្លូវដង្ហើមមួយនេះ៕