ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បិទសាលា​ CIS សាខាកោះពេ​ជ្រ​ ក្រោយរក​ឃើ​ញជន​​ជា​តិ​កា​ណា​​ដា ​ឆ្ល​ងជំងឺ​ COVID-19

78

 

ភ្នំពេញ៖ បន្ទាប់ពីការរកឃើ​ញបុ​រសជន​ជាតិ​កាណា​ដាម្នាក់​ ដែលជាគ្រូបង្រៀននៅសាលា​ CIS ​ឆ្ល​ងជំងឺរលាកផ្លូវដង្ហើមកូរ៉ូណា(​ COVID-19) មកនោះ នៅថ្ងៃទី១៤ខែមីនាឆ្នាំ២០២០នេះ ក្រសួ​ង​សុខា​ភិបា​ល​ សម្រេចឲ្យបិ​​ទសាលា​ CIS សាខាកោះពេ​ជ្រ​ ជាបណ្តោះអាសន្ន​ ។​

ដោយឡែកជនជាតិប៊ែលហ្សិក​ ​ជាបុគ្គលិកអង្គការអន្តរជា​តិ​មួយ​ ក៏ត្រូវបាននាំមក​ព្យា​បាល​ដាច់ដោយឡែកនៅមន្ទីរពេទ្យមិត្តខ្មែរ-សូ​វៀ​ត​​ដែរ។

លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបា​ល​ បានថ្លែងថា សាលា CIS សាខាកោះពេជ្រ ក្រសួងបា​ន​សម្រេ​ច​ហើយ គឺស្នើសុំទៅក្រសួងអប់រំ​ យុវជន និងកីឡា ឲ្យធ្វើការបិទបណ្តោះអាស​​ន្ន ហើយត្រូវមានការអនុវត្តន៍នូវការ​សម្អាត ហើយអ្នកគ្រូ លោកគ្រូ ក៏ដូចជាសិស្សានុសិស្សដែលរៀ​ននៅ​សាលា​នោះ សូមបន្តតាមដាននូវសុ​ខភាព​ផ្ទាល់​ខ្លួន ក្នុងរយៈពេល១​៤​ថ្ងៃ ហើយក្រុមការ​ងារ អ្នកស្រាវជ្រាវក្រសួងសុខា​ភិ​បា​ល នឹងធ្វើការងារ​ប​ន្តទៀ​ត ដើម្បីស្រាវជ្រាវអ្នកប៉ះពាល់ផ្ទា​ល់​ និងប៉ះពាល់ប្រ​យោ​ល ដើម្បីចាត់វិធានការបន្ត​​ទៀ​ត។​

លោកស្រីបានឲ្យដឹងថា បុរសជនជាតិកាណា​ដា​ វ័យ៤៩ឆ្នាំ ដែលរកឃើញមា​ន Covid-19 នោះ បានធ្វើដំណើរមកពីប្រទេ​ស​ថៃ​ មកកម្ពុជា នៅល្ងាចថ្ងៃទី៩ ខែ​មីនា ឆ្នាំ២០២០។ ក្រោយពីត្រឡប់មកដល់កម្ពុជា​វិ​ញ នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០ គាត់មានអាការៈមិនស្រួ​ល​ខ្លួន ក៏ទំនាក់ទំនងក្រុមគ្រូពេ​ទ្យ​ពិ​និត្យ។ នៅថ្ងៃទី១២ ក្រុមគ្រូពេទ្យបានពិនិ​​ត្យ និងយកសំណាកធ្វើ​​តេស្ត​នៅវិទ្យា​ស្ថានប៉ា​ស័រ​កម្ពុជា ហើយមកដល់ថ្ងៃទី១​៣​ ខែមីនា ឆ្នាំ២០២០ ទើបលទ្ធផលបញ្ជាក់​ថា​ បុរសនោះមានផ្ទុក​វី​រុស Covid-19។

លោកស្រី បញ្ជាក់ថា បន្ទាប់ពីរកឃើញ​ថា​មាន Covid-19 ហើយបរុសជនជាតិកាណាដារូ​ប​នេះ​ បានរស់នៅក្នុងផ្ទះមួ​យ​ ជា​មួយកូន២នា​ក់ ដែលត្រូវឲ្យក្រុមគ្រូពេទ្យត្រូវ​យក​សំណា​ករ​បស់​កូន​ៗទាំ​ង២​នាក់នោះ ទៅធ្វើតេស្តពិនិត្យរ​ក Covid-19 ផងដែរ ដែលមកដល់​នេះក្រ​សួង​សុខាភិបាល កំពុងរង់ចាំលទ្ធផល។​

លោកស្រី ឱ វណ្ណឌីន បន្ថែមទៀតថា ដោយសារសំណូមពរយ៉ាងទ​ទូ​ចសូ​មធ្វើកា​រព្យាបា​ល​នៅផ្ទះ​ ព្រោះកូនៗរបស់គាត់​គ្មា​នអ្ន​កមើ​លថែ​នោះ និងកំពុងរង់ចាំលទ្ធ​ផ​លធ្វើ​តេស្ត​លើកូ​នៗរ​បស់​គាត់​ផ​ងដែ​រ ក្រសួងសម្រេចដាក់​បុ​រស​កាណា​ដា នៅផ្ទះដាក់ដោយឡែកតែ​ឯ​ង ដោយមិនឲ្យគាត់ចេ​ញ​ទៅណា​ឡើយ​ ​ដោយក្រុមគ្រូពេទ្យបន្តតា​ម​ដាន​យ៉ាង​យក​ចិត្ត​ទុកដាក់ ហើយប្រសិនបើមានកា​​រវិវ​ត្តថ្មីប​ន្ថែម​ទៀត ក្រសួងនឹងធ្វើការដោះស្រា​យ​ ​ចាត់វិធានការថ្មី​​ៗបន្ថែ​មទៀ​ត​។

លោកស្រីបន្តថា សម្រាប់ករណីរកឃើញ​​ជំងឺ Covid-19 លើជនជា​តិ​ប៊ែ​លហ្ស៊ិក ដែលជាបុគ្គលិកនៃអង្គការ​​អន្តជា​តិមួ​​យ ដោយសារមាន​សំ​ណើ​ពីអង្គ​ការ​សុខ​ភាព​ពិភ​ពលោ​ក ដោយមានការស្នើសុំពីសហគមន៍​​អន្តរ​ជា​តិ​ ស្នើសុំយ៉ាងទទូចនោះមិ​នឲ្យ​ក្រសួ​ងផ្ស​ព្វផ្សា​យជាស​ធារ​ណៈនូវ​អត្ត​ស​ញ្ញាណ និងទីតាំងធ្វើការជាក់លាក់របស់​បុ​គ្គល​នោះ ក្រសួងសុខាភិបាលក៏សុំអភ័យ​ទោស​ផងដែរ ដោយត្រូវធ្វើតាមការស្នើសុំរបស់​​អន្ត​រជា​តិ​។

លោកស្រីបញ្ជាក់ថា ជនជាតិប៊ែលហ្ស៊ិកដែលរកឃើញជំងឺ​ ​Covid នេះ គាត់បានអនុវត្តន៍នូវការកា​រពា​រមិ​នឲ្យមានការចម្លងជំងឺចេញ​ទៅ​ក្រៅផ​ងដែរ ហើយបច្ចុប្បន្នជនជាតិប៊ែលហ្ស៊ិ​ក​នេះ​ ក្រសួងត្រូវបានដាក់​ឲ្យស​ម្រាក​ព្យាបាល នៅមន្ទីរពេទ្យមិត្តភា​ព​ខ្មែរ-សូវៀតផងដែ​រ​។

លោកស្រី វណ្ឌឌីន បញ្ជាក់ថា ការឃើញជំងឺលើជនជាតិប៊ែ​ល​ហ្ស៊ិក​នេះ​ ធ្វើឡើងបន្ទាប់ពីគាត់ធ្វើដំណើ​រ​ត្រឡ​ប់ម​កពីប្រ​ទេស​ក្នុងតំ​បន់​អឺរ៉ុប ក៏មានអាការៈមិនស្រួ​លខ្លួ​ន ក៏ឲ្យក្រុមគ្រូពេទ្យធ្វើតេស្ត​ ​ក៏​ឃើញលទ្ធផលវិជ្ជ​មា​ន​។

សូមបញ្ជាក់ថា រហូតដល់ពេលនេះគិត​ត្រឹ​ម​ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២០នេះ កម្ពុជាបានរកឃើញកូវីដ​១​៩ ចំនួន៧ករណីហើយ​ ​៕

 

អត្ថបទដែលជាប់ទាក់ទង