ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ដាក់បម្រាមមិនឲ្យជនបរទេស មកពីប្រទេសអ៊ីតាលី អាល្លឺម៉ង់ អេស្ប៉ាញ បារាំង និងអាមេរិក ចូលកម្ពុជា ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺ Covid-19

85

 

ភ្នំពេញ៖ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺ Covid-19 នៅព្រឹកថ្ងៃទី១៤​ ខែមីនា ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាល បានសម្រេចដាក់បម្រាមមិនឲ្យជនបរទេស មកពីប្រទេសអ៊ីតាលី អាល្លឺម៉ង់ អេស្ប៉ាញ បារាំង និងអាមេរិក ចូលប្រទេសរយៈពេល៣០ថ្ងៃ ចាប់ពីថ្ងៃទី១៧ ខែមីនាតទៅ។

ក្រសួងសុខាភិបាលបានបញ្ជាក់ឲ្យដឹងថា បន្ទាប់ពីរកឃើញករណី Covid-19 ថ្មីនៅលើបុរសជនជាតិកាណាដា វ័យ៤៩ឆ្នាំ ដែលជាអ្នកធ្វើការនៅសាលារៀន CIS សាខាកោះពេជ្រនោះ ក្រសួងសម្រេចស្នើដល់ក្រសួងអប់រំ យុវជន និងកីឡា ឲ្យបិទជាបណ្ណោះអាសន្ន ខណៈអ្នកគ្រូ និងសិស្ស តម្រូវឲ្យធ្វើការតាមដានសុខភាពផ្ទាល់ខ្លួន រយៈពេល១៤ថ្ងៃ។

បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា នាពេលថ្មីៗនេះ ព្រះរាជាណាចក្រកម្ពុជា បានរកឃើញជាបន្តបន្ទាប់នូវវីរុសកូវីដ១៩ លើជនបរទេស មានសញ្ជាតិផ្សេងៗ ដែលតម្រូវឲ្យមានវិធានការការពារទប់ស្កាត់ជាបន្ទាន់ នូវការចម្លងនាំចូលវីរុសកូវីដ១៩ មកក្នុងប្រទេសកម្ពុជា។ ដូចនេះ ក្រសួងសុខាភិបាល សូមចាត់វិធានការដាក់បម្រាមផ្អាកមិនឲ្យជនបរទេស ដែលមកពីប្រទេសអ៊ីតាលី អាល្លឺម៉ង់ អេស្ប៉ាញ បារាំង និងអាមេរិក ចូលមកកម្ពុជា ក្នុងរយៈ៣០ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី១៧ខែមីនាឆ្នាំ២០២០តទៅ។

យោងតាមរបាយការណ៍ស្ថានភាពរាតត្បាតនៃវីរុរសកូវីដ១៩ របស់អង្គការសុខភាពពិភពលោកលេខ៥២ ចុះថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០ បានបង្ហាញថា នៅលើសកលលោក មានប្រទេសចំនួន១១៧ ហើយ ដែលមានការរាតត្បាតវីរុសកូវីដ១៩។

សេចក្ដីប្រកាសព័ត៌​មាន​ដដែ​លថា ការសម្រេចផ្អាកនេះ ​ក្រសួងថា ដើម្បីការពារទប់ស្កាត់ជាបន្ទាន់​នូ​វការ​ចម្លង​នាំចូ​លវីរុ​ស​កូវីដ១៩ ចូលមកប្រទេស​ក​ម្ពុជា។

ការដាក់វិធានការទ​ប់ស្កាត់​បន្ទា​ន់នេះ ធ្វើឡើងបន្ទាប់ពីក្រសួងសុខាភិ​បា​ល រកឃើញបុរសជនបរទេស​២​ នាក់ទៀត នៅរាជធានីភ្នំពេ​​ញ មានវីរុសកូវីដ-១៩ ហើយបច្ចុប្បន្នជន​រ​ទេសម្នាក់​នេះ ​ត្រូវបានគ្រូពេទ្យដាក់ឱ្យនៅប​ន្ទប់​ដាច់​ដោយឡែកក្នុងមន្ទីរពេទ្យមិ​ត្ត​ភាព​ខ្មែរ-សូ​វៀត និងម្នាក់ទៀ​តដា​ក់ឲ្យ​ព្យាបា​លនៅ​ផ្ទះដោយយោងស្ថានភាពគ្រួសារ​ ​គ្មានអ្នកមើលថែកូ​ន​រ​បស់​គា​ត់។

គិតត្រឹម​ថ្ងៃនេះ កម្ពុជារកឃើញ​អ្នកផ្ទុ​ក​​កូវីដ-១៩ចំនួន​៧នាក់​ហើយដែលក្នុងនោះមាន​ជនជាតិខ្មែមួយរូប និងបរទេស៦នាក់។៕

 

អត្ថបទដែលជាប់ទាក់ទង