អភិបាលរងខណ្ឌមានជ័យ ដឹកនាំកម្លាំង ចម្រុះធ្វើអនាម័យតាមដងទន្លេបាសាក់
ភ្នំពេញ៖កាលពីព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២០ នេះលោកឡុង ង៉ែត អភិបាលរងខណ្ឌមានជ័យបានប្រារព្ធពិធីអបអរសាទរពិធីបុណ្យទន្លេលើទី៦ នាឆ្នាំ២០២០ នេះក្រោមប្រធានបទ (ទន្លេនៃសន្តិភាព ទន្លេនៃវិបុលភាព) ស្ថិតនៅផ្សារទំនើប អារ៉េណា ទល់មុខសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។នៅក្នុងពិធីនេះដែរលោក ឡុង ង៉ែត អភិបាលរងខណ្ឌមានជ័យ តំណាងដ៏ខ្ពង់ខ្ពស់លោក ពេជ្រ កែវមុនី អភិបាល នៃគណៈអភិបាលខណ្ឌមានជ័យ។
ឆ្លៀតក្នុងឱកាសនោះដែរលោកអភិបាលរងខណ្ឌមានជ័យឡុង ង៉ែត ក៏បានដឹកនាំកម្លាំងចម្រុះពិសេសកម្លាំងយុវជនខណ្ឌ និងសង្កាត់ជាច្រើនដោយចុះធ្វើអនាម័យ បរិស្ថានពោលគឺដើរប្រម៉ែប្រមូល រើសសំរាមនៅតាមដងទន្លេបាសាក់ក្នុងមូលដ្ឋានខណ្ឌមានជ័យ រាជធានីភ្នំពេញ ពោលគឺទីក្រុងស្អាតគឺផ្ដើមពីយើងទាំងអស់គ្នា៕
