ប្រធានក្រុមប្រឹក្សាខណ្ឌ, អភិបាលខណ្ឌច្បារអំពៅ ដឹកនាំកម្លាំងចម្រុះធ្វើអនាម័យ តាមដងទន្លេបាសាក់ក្រោមស្ពានព្រះមុនីវង្សចាស់,ថ្មី
ភ្នំពេញ៖កាលពីព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២០ នេះលោកអ៊ុំ ម៉ារ៉េត ប្រធានក្រុមប្រឹក្សាខណ្ឌនិងលោកចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ,លោកគិត សុផលមេបញ្ជាការប៉េអឹមខណ្ឌ,លោកម៉ៅសឿតមេប៉ូលិសខណ្ឌច្បារអំពៅទើបឡើងថ្មីព្រមទាំងអភិបាលរងខណ្ឌ ចៅសង្កាត់ ស្មៀន ប្រធានផ្សារ,ក្រុមយុវជនស.ស.យ.ក,កម្លាំងប្រជាការពារខណ្ឌបានចូលរួមស្ដាប់ពិធីបញ្រ្ជាបនៃការយល់ដឹងនិងសម្អាតតាមដងទន្លេដើម្បីជាការចូលរួមប្រារព្ធពិធីអបអរសាទរពិធីបុណ្យទន្លេលើទី៦ នាឆ្នាំ២០២០ នេះក្រោមប្រធានបទ (ទន្លេនៃសន្តិភាព ទន្លេនៃវិបុលភាព)
ឆ្លៀតក្នុងឱកាសនោះដែរលោកប្រធានក្រុមប្រឹក្សាខណ្ឌ,លោកអភិបាលខណ្ឌច្បារអំពៅចេង មុនីរ៉ា ក៏បានដឹកនាំកម្លាំងចម្រុះពិសេសកម្លាំងយុវជនខណ្ឌនិងសង្កាត់និងកម្លាំងប្រជាការពារខណ្ឌច្បារអំពៅជាច្រើននាក់ដោយចុះធ្វើអនាម័យ បរិស្ថានពោលគឺដើរប្រម៉ែប្រមូលរើសសំរាមនៅតាមដងទន្លេបាសាក់នៅក្រោមស្ពានព្រះមុនីវង្សចាស់ ថ្មីសង្កាត់ច្បារអំពៅទី១និងទី២នៅក្នុងមូលដ្ឋានខណ្ឌច្បារអំពៅរាជធានីភ្នំពេញពោលគឺទីក្រុងស្អាតគឺផ្ដើមពីយើងទាំងអស់គ្នាផងដែរ៕


