ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលខណ្ឌចំការមនដឹកនាំកម្លាំង ចម្រុះធ្វើអនាម័យតាមច្រាំងដងទន្លេបាសាក់

106

ភ្នំពេញ៖កាលពីព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២០ នេះលោកថេង សុថុល អភិបាលខណ្ឌចំការមន,អភិបាលរងខណ្ឌព្រមទាំងនាយករដ្ឋបាលខណ្ឌចៅសង្កាត់ ស្មៀន ប្រធានផ្សារ,ក្រុមយុវជនស.ស.យ.ក,កម្លាំងប្រជាការពារខណ្ឌបានចូលរួមស្ដាប់ពិធីបញ្រ្ជាបនៃការយល់ដឹងនិងសម្អាតតាមដងទន្លេដើម្បីជាការចូលរួមប្រារព្ធពិធីអបអរសាទរពិធីបុណ្យទន្លេលើទី៦ នាឆ្នាំ២០២០ នេះក្រោមប្រធានបទ (ទន្លេនៃសន្តិភាព ទន្លេនៃវិបុលភាព)
ឆ្លៀតក្នុងឱកាសនោះលោកថេង សុថុល អភិបាលខណ្ឌចំការមនក៏បានដឹកនាំកម្លាំងចម្រុះពិសេសកម្លាំងយុវជនខណ្ឌនិងសង្កាត់និងកម្លាំងប្រជាការពារខណ្ឌចំការមនជាច្រើននាក់ដោយចុះធ្វើអនាម័យ បរិស្ថានពោលគឺដើរប្រម៉ែប្រមូលរើសសំរាមនៅតាមច្រាំងដងទន្លេបាសាក់និងនៅក្រោមស្ពានហង្សមូលដ្ឋានខណ្ឌចំការមនរាជធានីភ្នំពេញពោលគឺទីក្រុងស្អាតគឺផ្ដើមពីយើងទាំងអស់គ្នាផងដែរ៕

អត្ថបទដែលជាប់ទាក់ទង