ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រកឃើញជនជាតិបារាំង អាយុ៣៥ឆ្នាំមានជំងឺកូវីដ

87

ភ្នំពេញក្រសួងសុខាភិបាលចេញសេចក្តីប្រកាសព័ត៍មានមួយថ្មីទៀតនៅរសៀលថ្ងៃ១៥មិនា២០២០នេះថាបានរកឃើញបុរសជាតិបារាំងវយ័៣៥ឆ្នាំម្នាក់ទៀតឆ្លងCovid 19 បច្ចុប្បន្នបានដាក់ស្ថិតក្នុងការព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀតភ្នំពេញ។ចំណែកស្ត្រីជាភរិយានិងកូនតូចម្នាក់ទៀតរបស់បុរសជនជាតិបារាំងរូបនេះលទ្ធផលធ្វើតេស្តអវិជ្ជមាន

ក្រសួងសុខាភិបាលកម្ពុជានៅថ្ងៃទី១៥ខែមីនាឆ្នាំ២០២០នេះបានប្រកាសអំពីការរកឃើញករណីកូវីដ១៩ចំនួន១ករណីថែមទៀតនៅលើខ្លួនជនជាតិបារាំងម្នាក់អាយុ៣៥ឆ្នាំដែលចូលមកកម្ពុជាកាលពីថ្ងៃទី១៤ខែមីនាឆ្នាំ២០២០ដោយឆ្លងកាត់ប្រទេសសិង្ហបុរីបច្ចុប្បន្នជនជាតិបារាំងដែលផ្ទុកជំងឺCovid-19 នេះកំពុងស្ថិតនៅមន្ទីរពេទ្យរុស្ស៉ីរាជធានីភ្នំពេញ។

បើតាមការប្រកាសរបស់ក្រសួងសុខាភិបាលបុរសជនជាតិបារាំងអាយុ៣៥ឆ្នាំនេះមានប្រពន្ធនិងកូនអាយុ៤ខែសរុបមានគ្នា៣នាក់បានហោះចេញពីទីក្រុងប៉ារីសប្រទេសបារំាងទៅប្រទេសសាំងហ្គាពួរកាលពីថ្ងៃទី១៣ខែមីនាដោយបុរសបារាំងរូបនេះមានអាការៈក្តៅខ្លួនហើយអាជ្ញាធរសង្ហបុរីបានយកសំណាករបស់គាត់ទៅពិនិត្យ។ក្នុងពេលចាំលទ្ធផលក្រុមគ្រូពេទ្យមិនអនុញ្ញាតឲ្យគាត់ទៅណាទៀតទេដោយរង់ចាំរហូតលទ្ធផលចេញសិនប៉ុន្តែនៅពេលមានការប្ដូរវេនតាមដានសុខភាពរូបគាត់ក៏ត្រូវបានគេជម្រាបថាគាត់អាចធ្វើដំណើរបានហើយលទ្ធផលអាចផ្ដល់ជូនតាមក្រោយ។បុរសអាយុ៣៥ឆ្នាំនេះក៏បានហោះចេញពីសាំងហ្គាពួរមកដល់ទីក្រុងភ្នំពេញនៅថ្ងៃទី១៤ខែមីនាឆ្នាំ២០២០។ពេលគាត់ធ្វើដំណើរគាត់ពាក់ម៉ាស់ហើយអត់មានកំដៅខ្លួនទេហើយបានមកដល់ផ្ទះប្រហែលម៉ោង១០ព្រឹកថ្ងៃដដែល។

ក្រោយចេញលទ្ធផលធ្វើតេស្តរបស់គាត់នៅសិង្ហបុរីឃើញថាវិជ្ជមានកូវីដ១៩នារសៀលថ្ងៃទី១៤ខែមីនាក្រសួងក៏បានស្រាវជ្រាវភ្លាមរកឃើញបុរសនោះនៅវេលាម៉ោង៨៖៣០នាទីយប់ថ្ងៃដដែល។បន្ទាប់មកក្រុមគ្រូពេទ្យកម្ពុជាក៏បានយកសំណាករបស់គាត់ប្រពន្ធនិងកូនគាត់ទៅពិនិត្យនៅយប់ថ្ងៃដដែលម្តងទៀត។ភរិយានិងកូនបុរសជនជាតិបារាំងរូបនេះត្រូវដាក់នៅបន្តតាមដានសុខភាពរយៈពេល១៤ថ្ងៃនៅផ្ទះរបស់គាត់ម្ដុំសង្កាត់ទួលទំពូងរាជធានីភ្នំពេញដោយរង់ចាំលទ្ធផលធ្វើតេស្តសំណាក់របស់ពួកគាត់នៅវិទ្យាស្ថានប៉ាស្ទ័រ។

លទ្ធផលជាស្ថានប៉ាស្ទ័រកម្ពុជានៅម៉ោង២រសៀលថ្ងៃទី១៥ខែមីនាឆ្នាំ២០២០នេះបង្ហាញថាបុរសជនជាតិបារាំងអាយុ៣៥ឆ្នាំមានវិជ្ជមានវីរុសកូវីដ១៩ហើយប្រពន្ធនិងកូនរបស់គាត់តម្រូវឲ្យរង់ចាំលទ្ធផលបន្តទៀត។បច្ចុប្បន្នបុរសជនជាតិបារាំងអាយុ៣៥រូបនោះត្រូវបានដាក់ឲ្យសម្រាកនៅមន្ទីពេទ្យមិត្តភាពខ្មែរសូវៀតរួចហើយ។

ក្រុមការងារក្រសួងសុខាភិបាលបាននិងកំពុងស្រាវជ្រាវរកអ្នកប៉ះពាល់ហើយរកឃើញថាអ្នកនៅលើយន្តហោះចំនួន៨នាក់សុទ្ធសឹងតែជាជនបរទេសបានសំចតរង់ចាំជើងយន្តហោះទៅប្រទេសផ្សេងៗតែមិនមានចូលមកកម្ពុជាទេ។សរុបអ្នកនៅលើយន្តហោះមកភ្នំពេញមានចំនួន២៤នាក់រាប់ទាំងប្រពន្ធនិងកូនគាត់ផងនិងបុគ្គល២នាក់ផ្សេងទៀតជាអ្នកទំនាក់ទំនងនឹងពួកគាត់ទៅផ្ទះដូច្នេះសរុប២៦នាក់។

ក្រុមការងារក្រសួងសុខាភិបាលកំពុងតែធ្វើកិច្ចការស្រាវជ្រាវជាបន្តទៀតហើយនឹងបន្តជម្រាបជូនដល់សាធារណជនប្រសិនបើរកឃើញករណីវិជ្ជមានជាថ្មីណាមួយទៀត៕

អត្ថបទដែលជាប់ទាក់ទង