ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រកឃើញករណីជនជាតិឥស្លាម ១ នាក់ ពាក់ព័ន្ធ វីរុសកូវីដ ១៩ នៅខេត្តស្ទឹងត្រែង

61

ស្ទឹងត្រែង៖ នៅលើផេក facebook ផ្លូវការនៅថ្ងៃទី ១៦ ខែមីនា ឆ្នាំ ២០២០លោក រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ បានផ្សព្វផ្សាយ ពីរករណី ស្តីពី ព័ត៌មានសង្គម មាន ករណីជនជាតិឥស្លាម ១ នាក់ ពាក់ព័ន្ធនឹង វីរុសកូវីដ ១៩ នៅខេត្តស្ទឹងត្រែង ។

តាមរបាយការណ៍បញ្ជាក់ របស់លោក ទន់ វុទ្ធី អនុប្រធានមន្ទីរសុខាភិបាលខេត្ត វេលា ម៉ោង 7 និង 10 នាទី ព្រឹកថ្ងៃទី ១៦ ខែមីនា ឆ្នាំ២០២០ បានឲ្យដឹងថា ÷ មានជនជាតិ ឥស្លាម ចំនួន ១០នាក់ មានទីលំនៅក្នុងខេត្ត ព្រះវិហា ទើបត្រឡប់មកពីប្រទេស ម៉ាឡេស៊ី ចូលមកកម្ពុជា កាលពីថ្ងៃទី ៣ខែមីនាឆ្នាំ២០២០ ។ ពួកគាត់បានស្នាក់នៅខេត្ត ព្រះវិហា ៨ នាក់ មកស្ទឹងត្រែង ១នាក់ និងទៅខេត្តត្បូងឃ្មុំ ១ នាក់ ។ ការធ្វើតេស្ត នៅខេត្តព្រះវិហារ ឃើញមាន ២ នាក់ មានវីរុសកូវិដ ១៩ ក្រោយពីទទួលបានព័ត៌មាន មន្ទីរសុខាភិបាលខេត្តស្ទឹងត្រែង បានតាមរកជនជាតិ ឥស្លាមម្នាក់ ដែលមកស្នាក់នៅខេត្តស្ទឹងត្រែង ហើយបានយកមកទុកក្នុងបន្ទាប់ដាច់ដោយឡែក នៅមន្ទីរពេទ្យបង្អែកខេត្ត ធ្វើតេស្ត ។ ចំពោះលទ្ធផល និងទទួលនៅវេលាម៉ោង ៣ រសៀល ថ្ងៃ ១៦ខែមីនា ឆ្នាំ២០២០ នេះ ៕

អត្ថបទដែលជាប់ទាក់ទង