ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អធិការខណ្ឌប្ញស្សីកែវ បំភ្លឺចំពោះការចុះផ្សាយ ពីប្រជាពលរដ្ឋលើកគ្នាវាយកំទេចទូហ្គេម

136

ភ្នំពេញ ៖ យោងតាមសេចក្តីបកស្រាយបំភ្លឺរបស់ក្រុមព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ សូមធ្វេីការបដិសេធទាំងស្រុងចំពោះផេកមួយចំនួនដែលចុះផ្សាយព័ត៌មានមិនពិតដែលបង្កឲ្យប្រជាពលរដ្ឋមានការភ័ន្តច្រឡំមកលេីសមត្ថកិច្ច ។

ជាក់ស្តែងជាការវាយបំផ្លាញរបស់ក្រុមក្មេងៗ ដែលមកចូលលេងហ្គេម ហេីយបង្កឲ្យទំនាស់គ្នារហូតឈានដល់ការវាយកំទេចទូហ្គេម នៅយប់ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២០ ។

ក្រោយទទួលបានពាក្យបណ្តឹងពីប្រជាពលរដ្ឋ លោក ហ៊ាង ថារ៉េត អធិការដ្ឋានខណ្ឌប្ញស្សី បានបញ្ជាអោយកម្លាំងចុះបិទទីតាំងជាស្ថាពរ និងរឹបអូសទូហ្គេមចំនួន៤ កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២០ ។

ជាមួយគ្នានេះ សមត្ថកិច្ចក៏បានកំណត់មុខសញ្ញាក្រុមជនបង្ករួចហេីយ ដេីម្បីតាមចាប់ខ្លួនយកមកអនុវត្តបន្តតាមនីតិវិធីច្បាប់ ។

អត្ថបទដែលជាប់ទាក់ទង