ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បិទការជួបជុំបែបសាសនា ទាំងអស់ ទូទាំងប្រទេស

277

 

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសថា ការបិទនូវការជួបជុំបែបសាសនា គ្រប់ប្រភេទទាំងអស់ នៅទូទាំងប្រទេស ក្នុងស្ថានភាពជំងឺកូវីដ១៩ កំពុងរីករាលដាលជាសកល។ ការបិទការជួបជុំបែបសាសនា
យោងតាមអនុសាសន៍របស់សម្តេចតេជោហ៊ុន សែន ។

រាជរដ្ឋាភិបាលកម្ពុជា ដែលក្រសួងសុខាភិបាលជាសេនាធិការ និងដោយមានគោលការណ៍របស់ប្រមុខរាជរដ្ឋាភិបាល
សូមឲ្យបិទជាបណ្តោះអាសន្ន នូវការជួបជុំបែបសាសនាគ្រប់ប្រភេទទាំងអស់ (សាសនាព្រះពុទ្ធ សាសនាឥស្លាម
សាសនាគ្រិស្ត និងសាសនាផ្សេងៗទៀត) នៅទូទាំងប្រទេស ចាប់ពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០ រហូតដល់ពេលជំងឺកូវីដ១៩ បានធូរស្រាល៕

អត្ថបទដែលជាប់ទាក់ទង