ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នាយ​ឧ​ត្ត​ម​សេនីយ៍ កែ គឹមយ៉ាន ណែនាំ​៧​ចំណុច​ដល់​គ្រប់​ក្រសួង ស្ថាប័ន និង​រាជធានី​-​ខេត្ត សំដៅ​ប្រសិទ្ធភាព​ការងារ​ត្រួតពិនិត្យ​គ្រឿងញៀន​

75

 

​ភ្នំពេញ​៖ ថ្លែង​ទៅកាន់​អង្គសន្និបាត​ទាំងមូល​ដែលមាន អ្នកចូលរួម​ពី​គ្រប់​សមាសភាព​ទាំង​ថ្នាក់ជាតិ ថ្នាក់ក្រោម​ជាតិ មូលដ្ឋាន និង​តុលាការ ចំនួន​ជិត​៦០០​នាក់ នៅ​ថ្ងៃទី​១៧ ខែមីនា ឆ្នាំ​២០២០ នេះ លោក នាយ​ឧ​ត្ត​ម​សេនីយ៍ កែ គឹមយ៉ាន អរគុណ​និង​កោតសរសើរ ចំពោះ​លទ្ធផល​ការងារ ត្រួតពិនិត្យ​គ្រឿងញៀន​ឆ្នាំ​២០១៩ និង​យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន ដំណាក់កាល​ទី​៤ ដែលជា​សមិទ្ធផល​រប​ស់​ក្រសួង ស្ថាប័ន និង​សមត្ថកិច្ច​ពាក់ព័ន្ធ លើ​ការងារ​អប់រំ​ផ្សព្វផ្សាយ ការងារ​ព្យាបាល​និង​ស្តារនីតិសម្បទា ការងារ​អនុវត្ត​ច្បាប់ កិច្ចសហប្រតិបត្តិការ​អន្តរជាតិ និង​ការងារ​រៀបចំ និង​ពង្រឹង​យន្តការ​នៅ​ថ្នាក់ក្រោម​ជាតិ​។​

​ក្នុងឱកាស​នោះដែរ ដើម្បី​ឆ្លើយតប​ទៅនឹង​ចំណុច​ខ្វះខាត លោកនាយ​ឧ​ត្ត​ម​សេនីយ៍ កែ គឹមយ៉ាន បាន​ណែនាំ​៧​ចំណុច ដល់​គ្រប់​ក្រសួង​-​ស្ថាប័ន អង្គភាព​ពាក់ព័ន្ធ​នៅ​ថ្នាក់ជាតិ ថ្នាក់ក្រោម​ជាតិ មានដូចជា :
១. ការផ្សព្វផ្សាយ អប់រំ ពង្រឹង​យន្ត​ការរួម គ្រប់​ក្រសួង​-​ស្ថាប័ន គ្រប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទាំងអស់​លើ​ការផ្សព្វផ្សាយ ពង្រឹង​យន្តការ​បណ្តុះបណ្តាល​ជន​បង្គោល តាម​ក្រសួង ស្ថាប័ន អង្គភាព សហគមន៍ និង​មូលដ្ឋាន ឃុំ​/​សង្កាត់ គឺជា​កត្តា​ចំ​បាច់ និ​ន​បង្កើន​ការបោះ​ពុ​ម្ភ​ឯកសារ​នានា សម្រាប់​បម្រើ​ឲ្យ​ការងារ​ផ្សព្វផ្សាយ​អប់រំ​ពី​បញ្ហា​គ្រឿងញៀន ។​
២. ត្រូវ​ពង្រឹង​ការអនុវត្ត​ច្បាប់​ទាំង​សមត្ថភាព និង​ការអនុវត្ត​ទិស​ស្លោក​របស់​សម្តេច​ក្រឡា​ហោម បី​កុំ មួយ​រាយការណ៍​ឲ្យ​បាន​ម៉ឺងម៉ាត់​លើកកម្ពស់​កិច្ចប្រតិបត្តិការ​បង្ក្រាប​គ្រឿងញៀន​លើ​ទិសដៅ​ប្រតិបត្តិ​ទាំង​បួន ផ្លូវគោក ផ្លូវទឹក ផ្លូវអាកាស និង​បញ្ញើ​ប្រៃ​ណី​យ៍ និតិ​វិធី​ឃាត់ខ្លួន ឃុំខ្លួន ត្រូវ​ដើរ​ទន្ទឹមនឹង​និតិ​វិធី​ការ​បង្កក​ទ្រព្យសម្បត្តិ និង​ការ​រឹបអូស​ស្នើ​ឲ្យ​ស្ថាប័ន​ពាក់ព័ន្ធ​ធ្វើការ​ពិនិត្យ​នូវ​សេចក្តីសម្រេច របស់​តុលា​រការ ចំពោះ​ករណី​ធំៗ ពង្រឹង​យន្តការ​ត្រួតពិនិត្យ​សារធាតុ​គីមី​ផ្សំ និង​ការ​បង្វែរ​សារធាតុ​ទាំងនោះ​ទៅ​ផលិត កែច្នៃ គ្រឿងញៀន​ខុសច្បាប់​
៣. ត្រូវ​ពង្រឹង​ការងារ​ព្យាបាល និង​ស្តារនីតិសម្បទា​ឲ្យ​សមស្រប និង​ឆ្លើយតប​ទៅនឹង​ស្ថានភាព នៃ​អ្នកញៀន​គ្រឿងញៀន យន្តការ​សមាហរណកម្ម អគ្គលេខាធិការដ្ឋាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន និង​គណៈកម្មាធិការ​ព្យាបាល ទទួលបន្ទុក​ការងារ​ព្យាបាល ស្តារនីតិសម្បទា​អ្នកញៀន​គ្រឿងញៀន​រៀបចំ​យន្តការ​ព្យាបាល​ឲ្យ​បាន​ត្រឹមត្រូវ និង​សមស្រប​តាម​ស្ថានភាព នៃ​ជាតិពុល​របស់​អ្នកញៀន​គ្រឿងញៀន​។​
៤.​ត្រូវ​ពង្រឹង​យន្តការ​នៅ​ថ្នាក់ឃុំ​/​សង្កាត់ និង​បណ្តា​ខេត្ត​ជាប់​ព្រំដែន ក្នុងការ​អនុវត្ត​គោលនយោបាយ​ជាតិ​ស្តីពី​ភូមិ ឃុំ​/​សង្កាត់ ស គ្មាន​គ្រឿងញៀន និង​ត្រូវ​បោះ​ពុ​ម្ភ នៅ​គោល​យោ​បាយ​ជាតិ ពីរ ភូមិ ឃុំ​/​សង្កាត់ ស គ្មាន​គ្រឿងញៀន និង​បទពិសោធន៍​អនុវត្តន៍​ភូមិ ស នាពេល​កន្លងមក​ចែកជូន​នៅ​បណ្តា​ឃុំ​/​សង្កាត់ ពិសេស​ឃុំ​/​សង្កាត់​ជាប់​ព្រំដែន ។​
៥. ការអនុវត្ត​យុទ្ធនា​ការណ៍​លើក​ទី​៥ អគ្គលេខាធិការដ្ឋាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន ត្រូវ​ពង្រឹង​យន្តការ​នៅតាម​ភូមិ ឃុំ​/​សង្កាត់ គាំទ្រ​ការបោះ​ពុ​ម្ភ​ឯកសារ​អប់រំ ផ្សព្វផ្សាយ​ពី​បញ្ហា​គ្រឿងញៀន ការលើកសរសើរ​ជូន​រង្វាន់​ដល់​ក្រសួង ស្ថាប័ន ដែល​បាន​អនុវត្ត​ការងារ​ជា​ពហុ​វិស័យ លើ​ការងារ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​
៦. ស្នើសុំ​ក្រសួង ស្ថាប័ន សាមី​រៀបចំ​គម្រោង​ថវិកា បញ្ចូល​ក្នុង​គម្រោង​ថវិកា​របស់ខ្លួន ពាក់ព័ន្ធ​នឹង​ការងារ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន ដើម្បី​ស្នើ​ទៅ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ។ ជាមួយនេះ ត្រូវ​ចលនា​ស្វែងរក​ដៃគូ​ជំនួយ​នានា ស្វែងរក​សប្បុរសជន​ដើម្បី​គាំទ្រ និង​ព​ន្លឿ​ន​នីតិវិធី​រឹបអូស​ទ្រព្យ និង​លក់​ទ្រព្យសម្បត្តិ ដែលជា​ផល​នៃ​បទល្មើស​គ្រឿងញៀន​
៧. កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​​ដោយសារ​ការរីក​រាល​ដាល​ជំងឺ Covid-19 គ្រប់​ការងារ​ពាក់ព័ន្ធ​ចេញទៅ​ក្រៅប្រទេស ត្រូវ​ផ្អាក​ជា​បណ្តោះអាសន្ន ៕​

  

អត្ថបទដែលជាប់ទាក់ទង